FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកឧកញ៉ា លឹម ហេង៖ ការបង្កើតតំបន់ SMEs ពិសេស ជាមធ្យោបាយមួយដែលជួយឱ្យ SMEs ក្នុងស្រុករីកចម្រើន​ និងងាយស្រួលទទួលបានទុន (Video inside)

11-09-2026 15:02

(ភ្នំពេញ)៖ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ការបង្កើតតំបន់ SMEs ពិសេស ជាមធ្យោបាយមួយដែលជួយឱ្យ សហគ្រានធុនតូច និងមធ្យម SMEs ក្នុងស្រុករីកចម្រើន​ និងងាយស្រួលទទួលបានទុន។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល អ្នកឧកញ៉ា លឹម ហេង អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ ស្តីពី «កិច្ចសហប្រតិបត្តិការរវាងអ្នកជំនួញកម្ពុជា ពីការធ្វើពហិការទំនិញថៃ» ក្នុងកម្មវិធី FRESH BUSINESS។

អ្នកឧកញ៉ា លឹម ហេង បានបញ្ជាក់យ៉ាងដូច្នេះថា «បើយើងមានតំបន់ SMEs ពិសេស ដែលយើងបង្កើតថ្មី ដោយមិនមែនប្រមូលពួកគាត់ចូលមកទេ គឺបង្កើតថ្មី ពង្រីកថ្មី ដូច្នេះ បើសិនជាពួកគាត់ ចូលក្នុងតំបន់ SMEs ពិសេសនេះ គឹមិនខ្វះទន់ខ្ចីនោះទេ»

ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់អ្នកឧកញ៉ា លឹម ហេង៖