FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកឧកញ៉ា លឹម ហេង ដាស់តឿនដល់អ្នកជំនួញប្រុងប្រយ័ត្ន «​បរាជ័យក្នុងជោគជ័យរបស់ខ្លួន» (Video inside)

11-09-2026 14:58

(ភ្នំពេញ)៖ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានរំលឹកដល់សហគ្រិន និងអ្នកជំនួញទាំងអស់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះហានិភ័យនៃ «បរាជ័យក្នុងជោគជ័យរបស់ខ្លួន» ដោយលោកបានលើកឡើងពីករណីជាច្រើនដែលកសិករ ឬសហគ្រាសជោគជ័យក្នុងការផលិតបានច្រើន ប៉ុន្តែបែរជាបរាជ័យដោយសារខ្វះទីផ្សារលក់ចេញ ដែលបណ្ដាលឱ្យខាតបង់ប្រាក់កាសទៅវិញ។

អ្នកឧកញ៉ា លឹម ហេង បានពន្យល់ថា អ្វីដែលសំខាន់បំផុតនាពេលបច្ចុប្បន្ន គឺការពង្រឹង និងពង្រីកអ្វីដែលកំពុងមានស្រាប់ ជាពិសេសសហគ្រាសធុនតូច និងមធ្យម (SME) ដែលជាវិស័យមួយដែលសម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កំពុងយកចិត្តទុកដាក់។

ជាមួយគ្នានេះ លោកបានណែនាំឱ្យផ្តោតលើវិស័យកសិកម្ម និងទេសចរណ៍ ដែលជាវិស័យប្រើប្រាស់ដើមទុនតិច និងកំពុងដំណើរការស្រាប់។ ចំពោះវិស័យកសិឧស្សាហកម្ម ក៏ត្រូវតែបន្តធ្វើដែរ ប៉ុន្តែត្រូវទាមទារឱ្យមានដៃគូអ្នកទិញច្បាស់លាស់ ដើម្បីធានាថាទិន្នផលដែលផលិតបានច្រើន នឹងមានទីផ្សារលក់ចេញប្រកបដោយប្រសិទ្ធភាព។

អ្នកឧកញ៉ា លឹម ហេង គូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «កិច្ចសហប្រតិបត្តិការរវាងអ្នកជំនួញកម្ពុជា ពីការធ្វើពហិការទំនិញថៃ»

សូមស្តាប់ប្រសាសន៍បន្ថែមរបស់ អ្នកឧកញ៉ា លឹម ហេង៖