ជំនួបជិត៥ម៉ោង, អ្នកឧកញ៉ា លឹម ហេង អះអាងថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត យកចិត្តទុកដាក់ខ្លាំង លើការដោះស្រាយបញ្ហារបស់ SMEs (Video inside)
11-09-2026 14:56
(ភ្នំពេញ)៖ ក្រោយជំនួបជិត៥ម៉ោងជាមួយសម្តេចបវរធិបធិតី ហ៊ុន ម៉ាណែត អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអះអាងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើការដោះស្រាយបញ្ហា SMEs តាមរយៈការបង្កើតក្រុមការងារពិសេសដើម្បីបើកច្រកឱ្យ SMEs អាចដាក់បញ្ចូលនូវរាល់ភាពប្រឈម និងបញ្ហាដែលពួកគេកំពុងជួបប្រទះ ទៅកាន់តុពិភាក្សា ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព។
អ្នកឧកញ៉ា លឹម ហេង បានបន្តថា ការយកចិត្តទុកដាក់ខ្ពស់នេះ ឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងការជំរុញ និងពង្រឹងវិស័យ SMEs ដែលជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ។
អ្នកឧកញ៉ា លឹម ហេង គូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «កិច្ចសហប្រតិបត្តិការរវាងអ្នកជំនួញកម្ពុជា ពីការធ្វើពហិការទំនិញថៃ»។
សូមស្តាប់ប្រសាសន៍បន្ថែមរបស់ អ្នកឧកញ៉ា លឹម ហេង៖









