FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកឧកញ៉ា លឹម ហេង បារម្ភថា ការបង់ពន្ធឡាំសាំនាំឱ្យបង់ពន្ធមិនគ្រប់ និងនាំចូលទំនិញក្លែងក្លាយ ​ហើយងាយ​ផ្តួល SMEs ​​ក្នុងស្រុក (Video inside)

11-09-2026 14:54

(ភ្នំពេញ)៖ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបង្ហាញពីក្ដីបារម្ភចំពោះ ការបង់ពន្ធឡាំសាំនាំឱ្យបង់ពន្ធមិនគ្រប់ និងនាំចូលទំនិញក្លែងក្លាយ ​ហើយងាយ​ផ្តួល SMEs ​​ក្នុងស្រុក។

ការលើកឡើងរបស់អ្នកឧកញ៉ា លឹម ហេង ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «កិច្ចសហប្រតិបត្តិការរវាងអ្នកជំនួញកម្ពុជា ពីការធ្វើពហិការទំនិញថៃ»។

អ្នកឧកញ៉ា លឹម ហេង បានថ្លែងឲ្យដឹងថា ជាការពិតនេះជាក្ដីបារម្ភថា អាចនឹងបង់ពន្ធមិនគ្រប់ កត្តាមួយទៀតគឺទំនិញក្លែងក្លាយនៅក្នុងនឹង បើមានទំនិញក្លែងក្លាយចូលមកច្បាស់ណាស់ថា នឹងមកបំផ្លាញសេដ្ឋកិច្ច និងសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ដូច្នេះក្នុងពេលដែលយើងកំពុងមានបញ្ហាយើងជៀសវាងការបង្កប់ទំនិញក្លែងក្លាយ។

អ្នកឧកញ៉ាបានបញ្ជាក់ថា បច្ចុប្បន្ននេះយើងមានទំនិញក្លែងបន្លំដូចជាទំនិញថៃ ក្លែងបន្លំអក្សរខ្មែរក៏មានដូច្នេះប្រសិនបើទំនិញថៃ ដាក់បាកូដខ្មែរនេះចាត់ទុកថា ជាទំនិញក្លែងក្លាយហើយ។ កន្លងមកធ្លាប់បានលើកឡើងថា ការបង្ក្រាបទំនិញគេចពន្ធ គឺមានភាពងាយស្រួលជាង នៅតាមច្រករបៀងផ្សេងៗ និងងាយស្រួលបង្ក្រាប ព្រោះការនាំចូលទំនិញខុសច្រកគឺខុសច្បាប់ហើយ៕