គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ទី២ ក្នុងខេត្តស្វាយរៀង ត្រូវបានគណៈកម្មាធិការវិនិយោគកម្ពុជា បើកកិច្ចប្រជុំពិនិត្យលើសំណើ !
07-09-2026 22:28
(ភ្នំពេញ)៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រសៀលថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ បាន រៀបចំ «កិច្ចប្រជុំច្រកចេញ-ចូលតែមួយ» ក្រោមអធិបតីភាពលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងតំណាងអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ដើម្បីពិនិត្យពិភាក្សាលើគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ទី២។
គម្រោងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ទី១ បានដំណេីរការដោយទទួលបានជោគជ័យ លេីទំហំផ្ទៃដី ៣១៥ ហិកតា ដែលបានបង្កេីតឡេីងតាំងពីឆ្នាំ២០០៤ ៕






