FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យុវជនរៀនជំ​នាញជីឌីថល មានទីផ្សារការងារខ្ពស់ និងអាចចូលរួមចំណែកបង្កើតអ្វីដែលថ្មី ជួយដោះស្រាយបញ្ហា​​ក្នុងសង្គម (Video inside)

04-09-2026 13:39

(ភ្នំពេញ)៖ លោកបណ្ឌិត សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានគូសបញ្ជាក់ថា យុវជនដែលរៀនជំ​នាញជីឌីថល មានឱកាសទីផ្សារការងារខ្ពស់ និងអាចចូលរួមចំណែកបង្កើតអ្វីដែលថ្មី ដោះស្រាយបញ្ហា​​ក្នុងសង្គម។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកបណ្ឌិត សេង សុភាព អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ ស្តីពី «សក្ដានុពលការងារ ក្នុងវិស័យបច្ចេកវិទ្យាឌីជីថល នៅកម្ពុជា» ក្នុងកម្មវិធី Fresh Business។

លោក សេង សុភាព បានបញ្ជាក់យ៉ាងដូច្នេះថា «យុវជនយើង គួរតែពិចារណាចាប់យកជំនាញឌីជីថលឲ្យបានច្រើន ព្រោះជាជំនាញដែលមានឱកាសការងារច្រើន មានឱកាសសក្ដានុពល ក្នុងការបង្កើតបច្ចេកវិទ្យាអ្វីមួយ ដោះស្រាយបញ្ហា និងជួយកសាងប្រទេសជាតិ»

សូមស្តាប់ការលើកឡើងរបស់លោក សេង សុភាព៖