FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ការរៀនជំ​នាញជីឌីថល មិនត្រឹមតែ​បំពេញតម្រូវការការងារក្នុងស្រុកបាននោះទេ ថែមទាំងអាចចាប់យកឱកាសការងារក្នុងតំបន់ថែមទៀតផង (Video inside)

04-09-2026 13:37

(ភ្នំពេញ)៖ លោកបណ្ឌិត សេង សុភាព ប្រធានបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានថ្លែងឲ្យដឹងថា ការរៀនជំ​នាញជីឌីថល មិនត្រឹមតែ​បំពេញតម្រូវការការងារ ក្នុងស្រុកបាននោះទេ ថែមទាំងអាចចាប់យកឱកាសការងារក្នុងតំបន់ថែមទៀតផងព្រោះថា នៅទីណាកន្លែងណា ប្រទេសណា គឺត្រូវការប្រើប្រាស់ឌីជីថលទាំងអស់។

ការលើកឡើងរបស់លោកបណ្ឌិត សេង សុភាព ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ «សក្ដានុពលការងារក្នុងវិស័យបច្ចេកវិទ្យាឌីជីថល នៅកម្ពុជា»

លោកបណ្ឌិត សេង សុភាព បានថ្លែងឲ្យដឹងថា មានក្រុមហ៊ុនជាច្រើនត្រូវការអ្នកជំនាញផ្នែកឌីជីថលនេះ មិនមែនមានតែប្រទេសកម្ពុជានោះទេ ពិសេសប្រទេសនៅក្នុងតំបន់អាស៊ានត្រូវការ។ កម្ពុជាមានចំណុចខ្លាំងមួយ ដែលប្រទេសអាស៊ានមួយចំនួនធំមិនមាននោះគឺ យុវជនច្រើន ហើយការសិក្សាផ្នែកឌីជីថលនេះ គឺកូនក្មេងរៀនឆាប់ចេះជាងមនុស្សចាស់ ហើយជំនាញនេះអាចធ្វើការនៅតំបន់អាស៊ានបាន និងអាចធ្វើការនៅបណ្ដាប្រទេសផ្សេងៗបាន។

លោកបានបន្ដថា ក្នុងតំបន់អាស៊ាននេះ ត្រូវការអ្នកជំនាញផ្នែកឌីជីថលជាច្រើនផងដែរ ដូច្នេះត្រូវបណ្ដុះបណ្ដាលយុវជនឲ្យមានជំនាញខ្ពស់
ដើម្បីប្រកួតប្រជែងជាមួយប្រទេសដទៃ៕

សូមស្តាប់ការលើកឡើងរបស់លោកបណ្ឌិត សេង សុភាព៖