FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ការដាក់បញ្ចូលជំនាញជីឌីថល​តាំងពីថ្នាក់១០ ជាការតម្រង់ទិសដ៏មានប្រសិទ្ធភាព ជំរុញឱ្យយុវជន​ចាប់អារម្មណ៍រៀនជំនាញបច្ចេកវិទ្យាឌីជីថល (Video inside)

04-09-2026 13:35

(ភ្នំពេញ)៖ លោកបណ្ឌិត សេង សុភាព ប្រធានបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានថ្លែងឲ្យដឹងថា ការដាក់បញ្ចូលជំនាញជីឌីថល​តាំងពីថ្នាក់១០ ជាការតម្រង់ទិសដ៏មានប្រសិទ្ធភាព ជំរុញឱ្យយុវជន​ចាប់អារម្មណ៍រៀនជំនាញបច្ចេកវិទ្យាឌីជីថល។

ការលើកឡើងរបស់លោកបណ្ឌិត សេង សុភាព ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ «សក្ដានុពលការងារក្នុងវិស័យបច្ចេកវិទ្យាឌីជីថល នៅកម្ពុជា»

លោកបណ្ឌិត សេង សុភាព បានថ្លែងឲ្យដឹងថា ការដាក់បញ្ជូលជំនាញជីឌីថល​តាំងពីថ្នាក់១០ ជាការតម្រង់ទិសដ៏មានប្រសិទ្ធភាព ជំរុញឱ្យយុវជន​ចាប់អារម្មណ៍រៀនជំនាញ បច្ចេកវិទ្យាឌីជីថល ដែលការដាក់បញ្ជូលលឿនបែបនេះ គឺជាការផ្សុំាដល់សិស្សានុសិស្សលើផ្នែកបច្ចេកវិទ្យានេះ មានមូលដ្ឋានរៀនផ្នែកឌីជីថល។

លោកបានបន្ដថា ទោះបីជាសិស្សចង់ទៅរៀនផ្នែកអ្វីផ្សេងក្រៅពីឌីជីថលក៏ដោយ ក៏ពួកគាត់អាចមានមូលដ្ឋានគ្រឹះច្រើនជាងគេដែរ ព្រោះបច្ចុប្បន្ននេះច្បាស់ណាស់ មិនមានមុខវិជ្ជាណា ដែលមិនប្រើប្រាស់ឌីជីថលឡើយ សូម្បីតែរៀតពេទ្រក៏ត្រូវការផ្នែកឌីជីថលជាជំនួយដែរ។

លោកបណ្ឌិត សេង សុភាព បានបញ្ជាក់ថា «ដូច្នេះការបញ្ជ្រាបថ្នាក់ឌីជីថលនេះ ដល់ថ្នាក់វិទ្យាល័យដែលយើងបានធ្វើនេះ ជាការនាំទិសដ៏មានប្រសិទ្ធិភាព ចំពោះការបញ្ជ្រាបនេះទៀតសោត ក៏ជាការតម្រង់ទិសដល់សិស្ស មានមូលដ្ឋាន ឬមានចំណាប់អារម្មណ៍ក្នុងការសិក្សាផ្នែកនេះ»

សូមស្តាប់ការលើកឡើងរបស់លោកបណ្ឌិត សេង សុភាព៖