អ្នកជំនាញលើកឡើងកត្តា៣ចំណុច ដែលធ្វើឱ្យកម្ពុជានៅតែប្រឈមនឹងការខ្វះខាតអ្នកជំនាញជីឌីថល ទាមទារការតម្រង់ទិសបន្ថែម (Video inside)
04-09-2026 13:32
(ភ្នំពេញ)៖ លោក សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានលើកឡើងនូវកត្តាចំនួន៣ចំណុច ដែលធ្វើឱ្យប្រទេសកម្ពុជា នៅតែប្រឈមនឹងការខ្វះខាតអ្នកជំនាញជីឌីថល ដែលទាមទារឲ្យមានការតម្រង់ទិសបន្ថែមទៀត។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក សេង សុភាព អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ ស្តីពី «សក្ដានុពលការងារ ក្នុងវិស័យបច្ចេកវិទ្យាឌីជីថល នៅកម្ពុជា» ក្នុងកម្មវិធី Fresh Business។
លោក សេង សុភាព បានបញ្ជាក់យ៉ាងដូច្នេះថា «កត្ដាដែលធ្វើឲ្យជំនាញឌីជីថល នៅក្នុងប្រទេសកម្ពុជា នៅតែមានការខ្វះខាត ដោយសារកត្ដាទី១៖ កត្ដាចំនួន (មានចំនួនតិច), កត្ដាទី២៖ មានចំនួនសមរម្យហើយ តែគម្លាតទីផ្សារការងារ និងកត្ដាទី៣៖ យុវជននៅចំនួនតិច ដែលរៀនខាងផ្នែកបច្ចេកវិទ្យាវិស្វកម្ម»៕
សូមស្តាប់ការលើកឡើង របស់លោក សេង សុភាព៖





