កម្ពុជាទទួលបានចំណូលជាង ២២លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងរយៈពេល ៨ខែឆ្នាំ២០២៦
01-09-2026 16:16
(សៀមរាប)៖ កម្ពុជាទទួលបានចំណូលប្រមាណជាង ២២លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ដែលចូលទស្សនារមនីយដ្ឋានអង្គរ ក្នុងរយៈពេល៨ខែ ពោលចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានភ្ញៀវទេសចរ ប្រមាណ៤៧៤ ៩៩៣នាក់។ នេះបើយោងតាមរបាយការណ៍ របស់គ្រឹះស្ថានអង្គរ។
គ្រឹះស្ថានអង្គរបានបញ្ជាក់ថា ៨ខែដើមឆ្នាំ២០២៦នេះ ចំណូលដែលទទួលបាន ពីការលក់សំបុត្រចូលទស្សនា រមណីយដ្ឋានអង្គរ មានចំនួន ២២ ៥៤៦ ២៨២១ ដុល្លារ ថយចុះ២៧.៤៣% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៥។ ចំណែកចំនួនភ្ញៀវទេសចរបរទេស មានចំនួន ៤៧៤ ៩៩៣នាក់ ថយចុះ២៩.០៧%។
ជាមួយគ្នានេះ គ្រឹះស្ថានអង្គរ បានឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់រយៈពេល៨ខែ ឆ្នាំ២០២៦ មានចំនួន ៩៤៩ ៩៨៦ដុល្លារ៕


