មហាឧបាសក អៀង សុធារ៉ា អំពាវនាវដល់អ្នកសំបូរធនធាន ចូលរួមជួយដល់សង្គម តិចក្ដី-ច្រើនក្ដី ជាជាងយកមកបង្អួតសម្ភារៈគ្នា (Video inside)
01-09-2026 11:46
(ភ្នំពេញ)៖ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា ទីប្រឹក្សាគណៈសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់បណ្ដាអ្នកមានធនធានទាំងអស់ ឲ្យងាកមកចូលរួមចំណែកជួយដល់សង្គមជាតិ ទោះបីជាតិចក្ដី ច្រើនក្ដី ជាជាងការយកទ្រព្យសម្បត្តិមកបង្អួតគ្នា ដែលមិនបានផ្ដល់ប្រយោជន៍អ្វីឡើយ។
មហាឧបាសកបានពន្យល់ថា តម្រូវការចាំបាច់របស់មនុស្សមានត្រឹមតែបួនយ៉ាងប៉ុណ្ណោះ រួមមាន អាហារគ្រប់គ្រាន់ សម្លៀកបំពាក់សមរម្យ ផ្ទះសម្បែងសម្រាប់ជ្រកកោន និងភេសជ្ជៈ ឬថ្នាំពេទ្យសម្រាប់សុខភាព។
មហាឧបាសក អៀង សុធារ៉ា បានពន្យល់បន្ថែមថា ទ្រព្យសម្បត្តិដែលលើសពីតម្រូវការចាំបាច់ទាំងនេះ គួរតែត្រូវបានយកមកប្រើប្រាស់ដើម្បីជួយដល់សង្គម ដូចជាការកសាងសាលារៀន អណ្ដូងទឹក ផ្លូវលំ ដាំដើមឈើ និងជួយដល់បរិស្ថានជាដើម។ លោកបានលើកឡើងថា ការចែករំលែកទៅកាន់សង្គម គឺជាចលនាមួយដ៏សំខាន់ ដែលជួយអភិវឌ្ឍន៍ជនបទ និងហេដ្ឋារចនាសម្ព័ន្ធនានា ឲ្យកាន់តែរីកចម្រើន៕
សូមស្តាប់ការពន្យល់របស់មហាឧបាសក អៀង សុធារ៉ា៖




