FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យុវជនក្មេងៗដែលមានគណនីធនាគារ សូមកុំឱ្យមិត្តភ័ក្តិខ្ចីគណនីធនាគារយកទៅប្រើប្រាស់ (Video inside)

29-08-2026 10:58

(ភ្នំពេញ)៖ លោកស្រី ប៊ុត ប៊ុនសីហា អនុប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានណែនាំឱ្យក្រុមយុវជនក្មេងៗ ដែលមានគណនីធនាគារ សូមកុំឱ្យគណនីធនាគារនោះ ទៅឱ្យមិត្តភក្តិខ្ចីប្រើប្រាស់។

លោកស្រីផ្តល់យោបល់ថា ប្រសិនមានការស្នើសុំខ្ចី ចូលប្រាប់ទៅពួកគេវិញថា ការបើកគណនីធនាគារផ្ទាល់ខ្លួនងាយស្រួលណាស់ អាចបើករបស់ខ្លួន និងប្រើប្រាស់របស់ខ្លួនឯង ទើបសុវត្ថិភាព។

ការផ្តល់យោបល់របស់លោកស្រី ប៊ុត ប៊ុនសីហា ក្នុងឱកាសចូលរួមក្នុងកម្មវិធី «ជជែកអំពីសន្តិសុខសាយប័រ» ប្រធានបទ ស្តីពី «ស្ថានភាព​នៃ​ការ​ទិញ-លក់​-ជួល គណនីធនាគារ​នៅ​កម្ពុជា» ដែលកម្មវិធីនេះគាំទ្រដោយសមាគមធនាគារនៅកម្ពុជា៕

សូមស្តាប់ការលើកឡើងរបស់លោកស្រី ប៊ុត ប៊ុនសីហា៖