ក្នុងពេលមានវិបត្តិ! SME BanK ដើរតួនាទីយ៉ាងសំខាន់គាំទ្រអាជីវកម្ម ដែលគ្មានលទ្ធភាពបន្តនិរន្តរភាពអាជីវកម្ម ក្នុងវិស័យអាទិភាព ឱ្យមានលទ្ធភាពងើបឡើងវិញ (Video inside)
28-08-2026 12:48
(ភ្នំពេញ)៖ ក្នុងកម្មវិធី FRESH BUSINESS ដែលជជែកលើប្រធានបទ៖ «មូលដ្ឋាននៃការវាយតម្លៃកម្ចី អាជីវកម្មនៅកម្ពុជា» លោក អឿ វិបុល នាយកប្រតិបត្តិឥណទាន SME Bank បានលើកឡើងថា ក្នុងពេលមានវិបត្តិ SME BanK ដើរតួនាទីយ៉ាងសំខាន់គាំទ្រអាជីវកម្ម ដែលគ្មានលទ្ធភាពបន្តនិរន្តរភាពអាជីវកម្ម ក្នុងវិស័យអាទិភាព ឱ្យមានលទ្ធភាពងើបឡើងវិញ។
លោក អឿ វិបុល បានថ្លែងឲ្យដឹងថា ធនាគារគោលនយោបាយបង្កើតឡើង ដើម្បីគាំទ្រដល់វិស័យដែលរដ្ឋាភិបាលចង់ជួយ ឬជួយដល់វិស័យណាមួយ ដែលរុញច្រានកំណើនសេដ្ឋកិច្ចជាតិ។ ជាក់ស្ដែងសម្រាប់ SME BanK ដើរតួនាទីយ៉ាងសំខាន់គាំទ្រអាជីវកម្ម ដូចជាអំឡុងពេលកូវីដ១៩ គឺវិស័យទេសចរណ៍ បានទទួលរងវិបត្តិជាច្រើន ដូច្នេះ SME Bank ជួយលើវិស័យនេះបានយ៉ាងច្រើន។
លោកបានបន្ដថា សម្រាប់ការជួយដល់វិស័យដែលប្រឈមបញ្ហា SME Bank គឺចុះត្រួតពិនិត្យជាក់ស្ដែង ដើម្បីរកវិធីជួយដល់វិស័យទាំងនោះ ឲ្យបន្ដដំណើរនៃអាជីវកម្មរបស់ខ្លួនបន្ដទៀត៕
សូមស្តាប់ការលើកឡើងរបស់ លោក អឿ វិបុល៖





