FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

SME Bank បង្កើតក្រុមការងារជួយដល់ SMEs ​លើសពីការផ្តល់ឥណទាន (video inside)

28-08-2026 12:47

(ភ្នំពេញ)៖ ធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank) កំពុងបង្កើតក្រុមការងារពិសេសមួយ ដើម្បីផ្តល់ការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា លើសពីការផ្តល់កម្ចីហិរញ្ញវត្ថុ គោលដៅជួយម្ចាស់អាជីវកម្មឱ្យរីកចម្រើន និងដោះស្រាយបញ្ហាប្រឈមនានាដែលពួកគេជួបប្រទះ។

លោក អឿ វិបុល នាយកប្រតិបត្តិឥណទាន SME Bank បានពន្យល់ថា ក្រុមការងារនេះនឹងដើរតួនាទីជាស្ពានភ្ជាប់ SMEs ទៅកាន់សេវាកម្មគាំទ្រសំខាន់ៗ។ ក្នុងនោះរួមមាន ការជួយសម្រួលដល់ការចុះបញ្ជីអាជីវកម្ម ការភ្ជាប់ទៅកាន់ទីផ្សារថ្មីៗ ការចុះបញ្ជីសម្រាប់ការនាំចេញ និងការភ្ជាប់ទៅស្ថាប័នដែលផ្តល់ជំនាញអភិវឌ្ឍន៍ ដូចជាមូលនិធិអភិវឌ្ឍន៍ជំនាញ (Skill Development Fund) ជាដើម។ តាមរយៈការគាំទ្រដ៏ទូលំទូលាយនេះ SME Bank សង្ឃឹមថានឹងជួយ SMEs ឱ្យមាននិរន្តរភាព និងអាចពង្រីកខ្លួនបានកាន់តែរឹងមាំ ដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព។ ​

លោក អឿ វិបុល ​លើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS​ ពិភាក្សាលើប្រធានបទ៖ «មូលដ្ឋាននៃការវាយតម្លៃកម្ចី អាជីវកម្ម​នៅកម្ពុជា»៕

សូមស្តាប់ការពន្យល់បន្ថែមរបស់ លោក អឿ វិបុល៖