CYBER SECURITY: កម្មវិធី «ជជែកអំពីសន្តិសុខសាយប័រ» លើប្រធានបទ៖ «ស្ថានភាពនៃការទិញ-លក់-ជួល គណនីធនាគារនៅកម្ពុជា» សូមរង់ចាំទស្សនា នៅល្ងាចថ្ងៃសុក្រនេះ !
28-08-2026 12:26
(ភ្នំពេញ)៖ នៅថ្ងៃសុក្រសប្តាហ៍នេះ កម្មវិធី «ជជែកអំពីសន្តិសុខសាយប័រ» បានរៀបចំកិច្ចពិភាក្សាមួយក្រោមប្រធានបទ ស្តីពី «ស្ថានភាពនៃការទិញ-លក់-ជួល គណនីធនាគារនៅកម្ពុជា» ដែលកិច្ចពិភាក្សានេះ វាគ្មិនគឺ៖ លោកស្រី ប៊ុត ប៊ុនសីហា អនុប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា និងសម្របសម្រួលកម្មវិធីដោយលោក អាន ស៊ីថាវ ដែលកម្មវិធីនេះ គាំទ្រដោយសមាគមធនាគារនៅកម្ពុជា។
សូមរង់ចាំទស្សនាកិច្ចពិភាក្សាកម្មវិធី «ជជែកអំពីសន្តិសុខសាយប័រ» នៅវេលាម៉ោង៦៖៣០នាទីល្ងាចថ្ងៃសុក្រនេះ ដែលនឹងផ្សាយតាមទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕



