FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានជូនដំណឹងស្តីពីនីតិវិធីនៃការផ្តល់ឥណទានដល់រោងម៉ាស៊ីនកិនស្រូវ និងការប្រមូលទិញស្រូវពីប្រជាកសិករ

25-08-2026 14:48

(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍កសិកម្ម និងជនបទ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦នេះ បានចេញសេចក្តីជូនដំណឹងស្តីពីនីតិវិធីនៃការផ្តល់ឥណទានដល់រោងម៉ាស៊ីនកិនស្រូវ និងការប្រមូលទិញស្រូវពីប្រជាកសិករ

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានបញ្ជាក់ថា ការផ្តល់ឥណទានដល់រោងម៉ាស៊ីនកិនស្រូវ ត្រូវបានអនុវត្តតាមគោលការណ៍ និងនីតិវិធីឥណទាន របស់ធនាគារ ARDB ដោយឆ្លងកាត់ការវាយតម្លៃលើសមត្ថភាពអាជីវកម្ម តម្រូវការទុនបង្វិល លទ្ធភាពសង បំណុល និងលក្ខខណ្ឌឥណទានពាក់ព័ន្ធ។ បន្ទាប់ពីឥណទានត្រូវបានអនុម័ត និងលក្ខខណ្ឌចាំបាច់ត្រូវបាន បំពេញ, ចំនួនទឹកប្រាក់ឥណទាន ត្រូវបានបញ្ចូលក្នុងគណនីរបស់អតិថិជនជារោងម៉ាស៊ីនកិនស្រូវគ្រប់ចំនួន តាមទំហំឥណទានដែលធនាគារ ធនាគារ ARDB បានអនុម័ត។ នេះជាការអនុវត្តធម្មតានៃការផ្តល់ឥណទានអាជីវកម្ម នៅក្នុងប្រព័ន្ធធនាគារ។

ជាមួយគ្នានេះ ដើម្បីធានាឱ្យការប្រើប្រាស់ឥណទានប្រព្រឹត្តទៅស្របតាមគោលការណ៍ លក្ខខណ្ឌ និងកម្មវត្ថុដែលបានអនុម័ត ធនាគារ ARDB បាន និងកំពុងអនុវត្តការតាមដាន និងត្រួតពិនិត្យការប្រើប្រាស់ ឥណទាន់របស់អតិថិជនជាប្រចាំ ស្របតាមនីតិវិធីរបស់ធនាគារ។

ថ្មីៗនេះ មានព័ត៌មាន និងការលើកឡើងមួយចំនួនថា ធនាគារ ARDB បានផ្តល់ឥណទានដល់រោង ម៉ាស៊ីនកិនស្រូវក្នុងលក្ខណៈជំពាក់ ជាការលើកឡើងមិនត្រឹមត្រូវ និងមិនស្របនឹងនីតិវិធីនៃការផ្តល់ និង បញ្ចេញឥណទាន់របស់ធនាគារ ARDB ឡើយ៕