FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រើពេលតែ ២ឆ្នាំកន្លះ សំបកកង់ឡាន​​ផលិតនៅកម្ពុជា ទាក់ចិត្តពលរដ្ឋដែលមិនជឿជាក់ផលិតផលក្នុងស្រុក ឱ្យងាក​មកប្រើប្រាស់​​រហូត​ផលិតលក់លែងចង់ទាន់ (Video inside)

22-08-2026 07:52

(ភ្នំពេញ)៖ លោក គីន ឧត្តមមុនី​ស៊ីណាត ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន PIC TIRE Co., LTD ដែលជាក្រុមហ៊ុនទទួលសិទិ្ធចែកចាយផ្តាច់មុខ នូវផលិតផលសំបកកង់ឡានទាំងក្រៅ និងផលិតផល ដែលផលិតក្នុងប្រទេស ម៉ាក SAILUN បានថ្លែងឲ្យដឹងថា ត្រឹមតែរយៈពេល២ឆ្នាំជាងប៉ុណ្ណោះនៃការខិតខំប្រឹងប្រែង នៃការផលិតសំបកកង់ឡាន ដែល​​ផលិតនៅកម្ពុជា បានទាក់ទាញចិត្តពលរដ្ឋដែលមិនជឿជាក់ផលិតផលក្នុងស្រុក ឱ្យងាក​មកប្រើប្រាស់​​រហូត​ផលិតលក់លែងចង់ទាន់។

ការលើកឡើងងរបស់លោក គីន ឧត្តមុនីស៊ីណាត ធ្វើឡើងក្នុងកម្មវិធី RESH BUSINESS: កិច្ចពិភាក្សា ស្តីពី «ឱកាស​ពង្រីក​សក្ដានុពល​ផលិតកម្ម​សំបកកង់នៅកម្ពុជា»

លោក គីន ឧត្តមុនីស៊ីណាត បានថ្លែងឲ្យដឹងថា ពីមុនមានគេសួរថា តើការផលិតកងឡានក្នុងស្រុកមានអ្នកប្រើប្រាស់ឬទេ? ប៉ុន្ដែបន្ទាប់ពីក្រុមហ៊ុនបានផលិតជាង២ឆ្នាំមកនេះ គឺមានតែពាក្យសួរថា តើក្រុមហ៊ុនមានសមត្ថភាពផលិត ផ្ដល់ជូនដល់អតិថិជនប្រើប្រាស់គ្រប់គ្រាន់ឬទេ? ដូច្នេះប្រមាណជាង២ឆ្នាំមកនេះ ក្រុមហ៊ុនប្រឹងធ្វើយ៉ាងណាផលិតសំបកកង់ឡាន ឲ្យគ្រប់គ្រាន់ដល់អតិថិជនប្រើប្រាស់។

លោកបានបន្ដថា ប្រជាពលរដ្ឋកម្ពុជា គឺបានបន្ដដំណើរដល់ពេលវេលាមួយ ដែលពួកគាត់បានយល់ដឹងអំពីសេដ្ឋកិច្ច, ការអប់រំជាដើម ដែលធ្វើឲ្យផ្នត់គំនិតពួកគាត់គិតថា ការគាំទ្រផលិតផលក្នុងស្រុក គឺជួយរីកចម្រើនដល់ប្រទេសជាតិរបស់ខ្លួន។ កត្តាសំខាន់មួយទៀតគឺក្រុមហ៊ុន PIC TIre Co.,LTD គឺជាក្រុមហ៊ុនក្នុងស្រុកទី១ ហើយដែលបានប្រើប្រាស់ជ័រកៅស៊ូក្នុងស្រុក មកប្រើប្រាស់ជាសំបកកងឡាន។

លោកបានបញ្ជាក់ថា ជាក់ស្ដែងរហូតមកដល់ម៉ោងនេះ ក្រុមហ៊ុន PIC TIre Co.,LTD បានប្រើប្រាស់ជ័រកៅស៊ូរខ្មៅប្រមាណជា១៥-១០ម៉ឺនតោនក្នុងការផលិតសំបកកងឡាន
ក្នុងឆ្នាំ២០២៦នេះ៕

សូមស្តាប់ការពន្យល់បន្ថែមរបស់ លោក គីន ឧត្តមមុនីស៊ីណាត៖