សន្ទុះគាំទ្ររបស់ប្រជាពលរដ្ឋខ្មែរ ចំពោះសំបកកង់ឡានផលិតនៅកម្ពុជា អាចនឹងធ្វើឱ្យសំបកកង់នាំចូលពីក្រៅប្រទេសបាត់បង់ចំណែកទីផ្សារធំ (Video inside)
22-08-2026 07:50
(ភ្នំពេញ)៖ លោក គីន ឧត្តមមុនីស៊ីណាត ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន PIC TIRE Co., LTD ដែលជាក្រុមហ៊ុនទទួលសិទិ្ធចែកចាយផ្តាច់មុខ នូវផលិតផលសំបកកង់ឡានទាំងក្រៅ និងផលិតផល ដែលផលិតក្នុងប្រទេស ម៉ាក SAILUN បានថ្លែងឲ្យដឹងថា ការជឿទុកចិត្តរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងការគាំទ្រផលិតក្នុងស្រុក ជាក់ស្ដែងដូចការគាំទ្រសំបកកង់ឡានផលិតនៅកម្ពុជា អាចនឹងធ្វើឱ្យសំបកកង់នាំចូលពីក្រៅប្រទេសបាត់បង់ចំណែកទីផ្សារធំ។
ការលើកឡើងងរបស់លោក គីន ឧត្តមុនីស៊ីណាត ធ្វើឡើងក្នុងកម្មវិធី RESH BUSINESS: កិច្ចពិភាក្សា ស្តីពី «ឱកាសពង្រីកសក្ដានុពលផលិតកម្មសំបកកង់នៅកម្ពុជា»។
លោក គីន ឧត្តមុនីស៊ីណាត បានថ្លែងឲ្យដឹងថា គិតត្រឹម៦ខែឆ្នាំ២០២៦នេះ ក្រុមហ៊ុន PIC TIre Co.,LTD បានលក់សំបកកងឡានប្រមាណ ៤០ម៉ឺនគ្រាប់ទៅហើយ ប្រមាណ៤០ភាគរយ ដូច្នេះប្រសិនបើចន្លោះ៦ខែទៀត យើងលក់បានប្រមាណ ៤០ម៉ឺនគ្រាប់ទៀតនោះមានន័យថា យើងក្ដោបបានប្រមាណ ៨០ភាគរយហើយ នៃទំហំទីផ្សារក្នុងប្រទេសដែលប្រើប្រាស់សំបកកងឡានប្រមាណ ១លានគ្រាប់។
លោកបានបន្ដថា ដោយសារសន្ទុះនៃការគាំទ្ររបស់ប្រជាជនកម្ពុជា លើផលិតផលក្នុងស្រុក ធ្វើឲ្យផលិតផលសំបកកងឡាន ដែលនាំចូលនេះគឺបាត់បងទីផ្សារមួយផ្នែកយ៉ាងធំ ដោយចន្លោះត្រឹម២ឆ្នាំកន្លះប៉ុណ្ណោះ យើងបានដណ្ដើមទីផ្សារបានចន្លោះ ៧០ភាគរយទៅហើយ។
លោក គីន ឧត្តមុនីស៊ីណាត បានបញ្ជាក់ថា ក្រុមហ៊ុន PIC TIre Co.,LTD បានផលិតសំបកកងឡានដែលមានគុណភាពល្អ, ផលិតក្នុងស្រុក, ប្រើប្រាស់កៅស៊ូខ្មែរ ដូច្នេះទីផ្សារក្រៅស្រុកអាចនឹងបាត់បង់បន្ដិចម្ដងៗ ចំណែកប្រជាជនងាកមកគាំទ្រផលិតផលក្នុងស្រុកកាន់តែច្រើនឡើងច្រើនឡើង៕
សូមស្តាប់ការពន្យល់បន្ថែមរបស់ លោក គីន ឧត្តមមុនីស៊ីណាត៖





