FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧ​កញ៉ាបណ្ឌិត ឈិន កេន៖ បរិបថថ្មីជំរុញឱ្យ SMEs ផ្លាស់ប្តូរទម្រង់ពីការលក់ដោយគ្មានស្លាកសញ្ញា មកជាការវេចខ្ចប់មានម៉ាកសញ្ញាច្បាស់លាស់ (Video inside)

14-08-2026 12:22

(ភ្នំពេញ)៖ ឧកញ៉ាបណ្ឌិត ឈិន កេន អគ្គលេខាធិការសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បាន​ថ្លែងឲ្យដឹងថា បរិបថថ្មីជំរុញឱ្យ SMEs ផ្លាស់ប្តូរទម្រង់ពីការលក់ដោយគ្មានស្លាកសញ្ញា មកជាការវេចខ្ចប់មានម៉ាកសញ្ញាច្បាស់លាស់។

ការលើកឡើងរបស់ឧកញ៉ាបណ្ឌិត ឈិន កេន ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ «ការពង្រឹងស្តង់ដារផលិតផល ដើម្បីរក្សាទីផ្សារក្នុងស្រុក និងនាំចេញទៅទីផ្សារអន្តរជាតិ»

ឧកញ៉ាបណ្ឌិត ឈិន កេន បានថ្លែងឲ្យដឹងថា បរិបទថ្មីនេះបានជំរុញឲ្យ SMEs បានផ្លាស់ប្ដូរពីទម្រង់នៃការលក់ដោយគ្មានស្លាកសញ្ញា ទៅជាការវេចខ្ចប់ដោយមានម៉ាកសញ្ញាសំគាល់ច្បាស់លាស់។ ចំពោះ SMEs ដូចគ្នានឹងផ្លាស់ប្ដូរពីការវេចខ្ចប់ ដោយថង់មិនមានស្លាកសញ្ញា ទៅជាថង់ដែលមានស្លាកសញ្ញាសំគាល់នានា ចំពោះការផ្លាស់ប្ដូរនេះនឹងទៅដោយសន្សឹមៗ ដើម្បីពង្រីកទីផ្សាររបស់ខ្លួន។

លោកឧកញ៉ាបានបន្ថែមថា «ជាក់ស្ដែងខ្ញុំបានឃើញ SMEs ជាច្រើនបានបន្លាស់ខ្លួន ពីទម្រង់ដែលមិនមានស្លាកសញ្ញា ទៅជាទម្រង់ដែលមានស្លាកសញ្ញា ទាំងនេះបានមកដោយការជំរុញគាំទ្រពីរាជរដ្ឋាភិបាល ដោយជំរុញឲ្យផលិតផលមកចុះបញ្ជីឲ្យអស់ ដើម្បីរក្សាការពារសុវត្ថិភាពអ្នកប្រើប្រាស់ ដូច្នេះក្នុងរូបភាពនេះ SMEs ចង់មិនចង់គឺត្រូវតែស្នើសុំ និងត្រូវមានស្ដង់ដារត្រឹមត្រូវ»

សូមស្តាប់ការលើកឡើងរបស់លោកឧកញ៉ាបណ្ឌិត ឈិន កេន៖