FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧកញ៉ាបណ្ឌិត ឈិន កេន៖ ស្មារតីជាតិគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក ជំរុញសន្ទុះនៃការផលិត​​របស់ SMEs ខណៈការ​ផ្គត់ផ្គង់ទំនិញក្នុងទីផ្សារកើនរហូតដល់៣០% នៃទំនិញនាំចូល (Video inside)

14-08-2026 12:19

(ភ្នំពេញ)៖ ឧកញ៉ាបណ្ឌិត ឈិន កេន អគ្គលេខាធិការសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បាន​ថ្លែងឲ្យដឹងថា ស្មារតីជាតិគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក ជំរុញសន្ទុះនៃការផលិត​​របស់ SMEs ខណៈការ​ផ្គត់ផ្គង់ទំនិញក្នុងទីផ្សារកើនរហូតដល់៣០% នៃទំនិញនាំចូល ដូច្នេះសូមបន្ដគាំទ្រផលិតផលក្នុងស្រុក ដើម្បីកំណើនសេដ្ឋកិច្ចជាតិកាន់តែល្អប្រសើរ។

ការលើកឡើងរបស់ឧកញ៉ាបណ្ឌិត ឈិន កេន ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ «ការពង្រឹងស្តង់ដារផលិតផល ដើម្បីរក្សាទីផ្សារក្នុងស្រុក និងនាំចេញទៅទីផ្សារអន្តរជាតិ»

ឧកញ៉ាបណ្ឌិត ឈិន កេន បានថ្លែងឲ្យដឹងថា «ដោយសារការគាំទ្រផលិតផលក្នុងស្រុកនេះ បានធ្វើឲ្យសន្ទុះនៃការផលិតផលិតផលក្នុងស្រុកមានសន្ទុះកើនឡើង រហូតដល់ធ្វើឲ្យសហគ្រាសខ្លះដែលលក់មិនសូវដាច់ ទៅជាផលិតមិនទាន់តម្រូវការ និងមានការចាប់ផ្ដើមអាជីវកម្មថ្មីៗជាច្រើន ដើម្បីបំពេញតម្រូវការក្នុងស្រុកជំនួសការនាំចូល»។ ​

លោកឧកញ៉ាបានបន្ដថា ដូច្នេះបន្ទាប់ពីការខំប្រឹងប្រែងប្រមាណ ១ឆ្នាំជាងនេះ លទ្ធផលនៃការផលិតរបស់ SMEs អាចបង្កើនផ្គត់ផ្គង់លើទីផ្សារប្រមាណ ៣០ភាគរយនៃទីផ្សារសរុបដែលយើងធ្លាប់នាំចូល។ ចំពោះនិរន្ដរភាពនៃការគាំទ្រផលិតផលខ្មែរនេះ គឺអាស្រ័យបន្ថែមលើ SMEs ក្នុងការពង្រឹងខ្លួនពីស្ដង់ដារគុណភាព ព្រោះកន្លងមកអ្នកទិញធ្លាប់ប្រើប្រាស់ផលិតផល ដែលមានស្ដង់ដារ ដូច្នេះចំពោះផលិតផលដែលមិនមានស្ដង់ដារអ្នកប្រើប្រាស់ អាចនឹងពិបាកក្នុងការបន្ដគាំទ្រ ព្រោះពួកគាត់បារម្ភអំពីសុវត្ថិភាពរ​បស់ខ្លួនផងដែរ៕

សូមស្តាប់ការលើកឡើងរបស់លោកឧកញ៉ាបណ្ឌិត ឈិន កេន៖