FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧ​កញ៉ាបណ្ឌិត ឈិន កេន ​ប្រាប់ពីយន្តការរបស់ FASMIC ក្នុងការជួយ ​SMEs ​ឱ្យទទួលបានស្តង់ដារ និងការនាំចូលសម្ភារបម្រើឱ្យផលិតកម្មដោយរួចពន្ធ (Video inside)

14-08-2026 12:15

(ភ្នំពេញ)៖ ឧកញ៉ាបណ្ឌិត ឈិន កេន អគ្គលេខាធិការសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMIC) បានប្រាប់ពីយន្តការរបស់ FASMIC ក្នុងការជួយ ​សហគ្រាសធុនតូច និងមធ្យម (SMEs) ​ឱ្យទទួលបានស្តង់ដារ និងការនាំចូលសម្ភារបម្រើឱ្យផលិតកម្មដោយរួចពន្ធ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧកញ៉ាបណ្ឌិត ឈិន កេន អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ការពង្រឹងស្តង់ដារផលិតផល ដើម្បីរក្សាទីផ្សារក្នុងស្រុក និងនាំចេញទៅទីផ្សារអន្តរជាតិ» ក្នុងកម្មវិធី FRESH BUSINESS។

ឧ​កញ៉ាបណ្ឌិត ឈិន កេន បានបញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីកាត់បន្ថយខ្ទង់ចំណាយ និងនីតិវិធីផ្សេងៗដែលលំបាក បើសិនជា SMEs នៅមានកម្រិតចំណេះដឹង មិនអាចស្នើសុំតាមអនឡាញបាន FASMIC មានកន្លែងមួយ​ ដើម្បីជួយគាត់ ជួយក្នុងក្របខណ្ឌមួយ ក្នុងស្ដង់ដារផ្សេងៗ»

សូមស្តាប់ការលើកឡើងរបស់ឧកញ៉ាបណ្ឌិត ឈិន កេន៖