FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងសេដ្ឋកិច្ចប្រកាសបិទបញ្ចប់ការបោះផ្សាយលក់មូលបត្ររដ្ឋ តាមរយៈការដេញថ្លៃតាមថ្នាលលធនាគារជាតិនៃកម្ពុជា ក្នុងឆ្នាំ២០២៦

13-08-2026 12:11

(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសបិទបញ្ចប់ការបោះផ្សាយលក់មូលបត្ររដ្ឋ តាមរយៈការដេញថ្លៃតាមថ្នាលធនាគារជាតិនៃកម្ពុជា ក្នុងឆ្នាំ២០២៦។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែសីហានេះ។

ក្រសួងសេដ្ឋកិច្ចបញ្ជាក់ថា គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០២៦ ការបោះផ្សាយលក់មូលបត្ររដ្ឋ តាមរយៈការដេញថ្លៃតាម ថ្នាលរបស់ធនាគារជាតិនៃកម្ពុជា សម្រេចបានលទ្ធផលក្នុងទំហំប្រមាណ ៩៩% ធៀបនឹងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦។

ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ សូមប្រកាសបិទបញ្ចប់ ការបោះផ្សាយតាមរយៈការដេញថ្លៃតាមថ្នាលរបស់ធនាគារជាតិនៃកម្ពុជា ក្នុងឆ្នាំ២០២៦ រហូតមានការជូន ដំណឹងសារជាថ្មី។

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមថ្លែងអំណរគុណដល់វិនិយោគិនសក្តានុពលទាំងអស់ ដែលបានគាំទ្រគោលនយោបាយអភិវឌ្ឍមូលបត្ររដ្ឋរបស់រាជរដ្ឋាភិបាល និងតែងបានចូលរួមវិនិយោគលើមូលបត្ររដ្ឋ កន្លងមក ជាពិសេសក្នុងឆ្នាំ២០២៦។

សូមជម្រាបថា សម្រាប់ឆ្នាំ២០២៦នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើការបោះផ្សាយលក់មូលបត្ររដ្ឋ តាមរយៈការដេញថ្លៃ នៅលើថ្នាលរបស់ធនាគារជាតិនៃកម្ពុជា ក្នុងទំហំ ២ ១១៤ ០០០ លានរៀល ដែលស្មើនឹងប្រមាណជាង ៥០០លានដុល្លារអាមេរិក៕