កម្ពុជានាំចេញទៅអាមេរិក សម្រេចបានទឹកប្រាក់ជាង ៩ពាន់លានដុល្លារ កើន ៣០% នៅរយៈពេល ៧ខែឆ្នាំ២០២៦
10-08-2026 16:50
(ភ្នំពេញ)៖ រយៈពេល៧ខែ ឆ្នាំ២០២៦ កម្ពុជាបានចេញទំនិញទៅកាន់សហរដ្ឋអាមេរិក មានទឹកប្រាក់ជាង ៩ពាន់លានដុល្លារ កើនឡើង ៣០.៦% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥ ដែលមានទំហំទឹកប្រាក់ជាង ជិត៧ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
នៅរយៈពេល ៧ខែមកន្លងទៅនេះ កម្ពុជានាំចូលទំនិញពីសហរដ្ឋអាមេរិកមានតម្លៃជាង ៣៧៦លានដុល្លារ កើនឡើង៨៧%។
មុខទំនិញដែលកម្ពុជា នាំចេញទៅអាមេរិកភាគច្រើនមានដូចជា មានសម្លៀកបំពាក់ សម្ភារសម្រាប់ការធ្វើដំណើរ (វ៉ាលី កាបូប) កង់ គ្រឿងបង្គុំ និងសម្ភារប្រើប្រាស់ មួយចំនួនទៀត។ ចំណែកកម្ពុជា នាំចូលពីអាមេរិកវិញ មានដូចជារថយន្ត គ្រឿងយន្ត គ្រឿងអលង្ការ គ្រឿងសំអាង សម្ភារអគ្គិសនី អេឡិចត្រូនិក និងសម្ភារប្រើប្រាស់មួយចំនួនទៀត៕
