FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា លើកឡើងពីប្រភេទបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ទើបកើតឡើងថ្មីៗ ដែលជនល្មើសបានឆបោកជនរងគ្រោះនៅកម្ពុជា និងអំពាវនាវដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្ន (Video inside)

18-07-2026 11:01

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ទោ ហេង សំណាង អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងឱកាសចូលរួមជាវាគ្មិនក្នុងកម្មវិធី វេទិកា ជជែកពិភាក្សា ស្តីពី សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បានលើកឡើងអំពីប្រភេទបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ទើបកើតឡើងថ្មីៗ ដែលជនល្មើសច្រើនប្រើប្រាស់ឆបោកជនរងគ្រោះ នៅកម្ពុជា។

បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ទី១- ក្រោមរូបភាពការឆបោកតាមរយ:ការឡាយឈ្នះឆ្នោតកោសតាមអនឡាញ, ទី២- ក្រោមរូបភាព ជនអនាមិកលួចចូលគ្រប់គ្រងគណនីតេឡេក្រាម និងទី៣- ក្រោមរូបភាព ជនអនាមិកបង្កើតគណនីតេឡេក្រាមក្លែងក្លាយដោយបន្លំជាថ្នាក់ដឹកនាំជាន់ខ្ពស់នគរបាលជាតិ ធ្វើការឆាតគំរាមជំរិតទារប្រាក់ជនរងគ្រោះ។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ទោ ហេង សំណាង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នចំពោះការឆបោកតាមបច្ចេកវិទ្យា៕

សូមស្តាប់ការលើកឡើងរបស់លោកឧត្តមសេនីយ៍ទោ ហេង សំណាង៖