FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីជាន់ខ្ពស់អាកាសចរស៊ីវិល លើកឡើងពីលក្ខខណ្ឌ ៣ចំណុច ដែលកម្ពុជាត្រូវសម្រេចឱ្យបាន ទើប​​មានលទ្ធភាពតភ្ជាប់ ការហោះហើរត្រង់ជាមួយអាមេរិក (Video inside)

18-07-2026 08:30

(ភ្នំពេញ)៖ លោក ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានលើកឡើងពីលក្ខខណ្ឌ ចំនួន៣ចំណុច ដែលប្រទេសកម្ពុជា ត្រូវតែសម្រេចឱ្យបាន ទើប​​មានលទ្ធភាពតភ្ជាប់ ការហោះហើរត្រង់ជាមួយសហរដ្ឋអាមេរិក។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ស៊ិន ចាន់សិរីវុត្ថា អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «អនាគតនៃទំនាក់ទំនងកម្ពុជា-អាមេរិក លើវិស័យអាកាសចរណ៍» ក្នុងកម្មវិធី FRESH BUSINESS។

លោក ស៊ិន ចាន់សិរីវុត្ថា បានបញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីធ្វើការហោះហើរ ជាមួយអាមេរិកបាន កម្ពុជាត្រូវមានការយល់ព្រម ចំនួន៣លក្ខខណ្ឌធំៗ ទី១៖ វិញ្ញាបនបត្រ បញ្ជាក់ផ្នែកស្ដង់ដារសុវត្ថិភាព, ទី២៖ កត្ដាទីផ្សារពាណិជ្ជកម្ម មានផលចំណេញក្នុងការហោះហើរ និងទី៣៖ សន្ដិសុខសុវត្ថិភាព»

សូមស្តាប់ការលើកឡើងរបស់លោក ស៊ិន ចាន់សិរីវុត្ថា៖