មន្រ្តីជាន់ខ្ពស់អាកាសចរស៊ីវិលរំពឹងថា នឹងទទួលបានជំនួយបច្ចេកទេសពីអាមេរិក បន្ទាប់ពីភាគីទាំងពីរចុះកិច្ចព្រមព្រៀងបើកចំហជើងមេឃ (Video inside)
18-07-2026 08:26
(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា បានបង្ហាញពីក្តីរំពឹងខ្ពស់ថា នឹងទទួលបានជំនួយបច្ចេកទេសពីសហរដ្ឋអាមេរិក ពង្រឹងសមត្ថភាពវិស័យអាកាសចរស៊ីវិលរបស់កម្ពុជា បន្ទាប់ពីភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបើកចំហជើងមេឃ។
លោក ស៊ីន ចាន់សិរីវត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ថា ថវិកាគឺជាកត្តាចម្បងមួយដែលកម្ពុជាត្រូវការដើម្បីពង្រឹងសមត្ថភាព និងបណ្តុះបណ្តាលធនធានមនុស្ស។ លោកបានបន្ថែមថា ការទិញយន្តហោះពីសហរដ្ឋអាមេរិក នឹងនាំមកនូវការបណ្តុះបណ្តាលបច្ចេកទេសសម្រាប់ទាំងក្រុមហ៊ុនអាកាសចរណ៍ និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីធានាបាននូវភាពស៊ីសង្វាក់គ្នាក្នុងការអនុវត្តការងារ។ ក្រៅពីថវិការដ្ឋ កម្ពុជាក៏ពឹងផ្អែកលើជំនួយទ្វេភាគីពីសហរដ្ឋអាមេរិកផងដែរ។
លោក ស៊ីន ចាន់សិរីវត្ថា លើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «អនាគតនៃទំនាក់ទំនងកម្ពុជា-អាមេរិក លើវិស័យអាកាសចរណ៍»។
សូមទស្សនាការលើកឡើងបន្ថែមរបស់ លោក ស៊ីន ចាន់សិរីវត្ថា៖







