មន្រ្តីជាន់ខ្ពស់អាកាសចរស៊ីវិល៖ កម្ពុជាបន្តខិតខំរក្សាពិន្ទុទាក់ទងប្រព័ន្ធសុវត្ថិភាពហោះហើរ ដើម្បីជំរុញការតភ្ជាប់ជាមួយអាមេរិក (Video inside)
18-07-2026 08:21
(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានថ្លែងថា កម្ពុជាបន្តខិតខំប្រឹងប្រែងក្នុងការរក្សា ពិន្ទុទាក់ទងនឹងប្រព័ន្ធសុវត្ថិភាព និងសន្តិសុខហោះហើរ ដើម្បីសម្រេចបាននូវការតភ្ជាប់ជើងហោះហើរផ្ទាល់ជាមួយសហរដ្ឋអាមេរិក ដោយលោកបានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកមានលក្ខខណ្ឌតម្រូវការខ្ពស់ និងតឹងរ៉ឹងជាងបណ្តាប្រទេសដទៃទៀត សម្រាប់ការហោះហើរចូលទៅកាន់ដែនអាកាសរបស់ខ្លួន។
លោក ស៊ីន ចាន់សិរីវត្ថា បានឱ្យដឹងថា កន្លងមក កម្ពុជាទទួលបានពិន្ទុខ្ពស់ជាងមធ្យមភាគក្នុងតំបន់ ប៉ុន្តែត្រូវតែបន្តប្រឹងប្រែងបន្ថែមទៀត ដើម្បីកុំឱ្យពិន្ទុធ្លាក់ចុះ។ លោកបានបន្ថែមថា ក្រៅពីពិន្ទុ ICAO អាជ្ញាធរអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) និងក្រសួងដឹកជញ្ជូនអាមេរិក ក៏មានការវាយតម្លៃបន្ថែមលើទិដ្ឋភាពបច្ចេកទេស សុវត្ថិភាព សន្តិសុខ និងលទ្ធភាពពាណិជ្ជកម្មផងដែរ។
លោក ស៊ីន ចាន់សិរីវត្ថា លើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «អនាគតនៃទំនាក់ទំនងកម្ពុជា-អាមេរិក លើវិស័យអាកាសចរណ៍»។
សូមទស្សនាការលើកឡើងបន្ថែមរបស់ លោក ស៊ីន ចាន់សិរីវត្ថា៖







