FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កិច្ចព្រមព្រៀង​​បើកចំហជើងមេឃ ដឹក​ជញ្ជូន​តាម​ផ្លូវអាកាសរវាងកម្ពុជា និងអាមេរិក ទាក់ទាញទេសចរ និងក្រុមហ៊ុនអាមេរិកជាច្រើន​ មកសិក្សាពីលទ្ធភាពរកស៊ីនៅកម្ពុជា (Video inside)

18-07-2026 08:18

(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងបើកចំហជើងមេឃសម្រាប់ការដឹកជញ្ជូនតាមផ្លូវអាកាសរវាងកម្ពុជា និងសហរដ្ឋអាមេរិក ​នឹងក្លាយជាកម្លាំងចលករដ៏សំខាន់មួយក្នុងការទាក់ទាញភ្ញៀវទេសចរ និងក្រុមហ៊ុនអាមេរិកជាច្រើន មកសិក្សាពីលទ្ធភាពរកស៊ី និងវិនិយោគនៅកម្ពុជា​ ​ខណៈដែលការធ្វើពាណិជ្ជកម្មទំនិញរវាងប្រទេសទាំងពីរមានទំហំជិត១៣ ពាន់លានដុល្លារកាលពីឆ្នាំ២០២៥​។

​លោកបា​នគូសបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះ ភ្ញៀវទេសចរអាមេរិកបាននិងកំពុងកើនឡើង និងស្ថិតក្នុងចំណោមភ្ញៀវទេសចរ ១០ ជាតិសាសន៍ដំបូងគេដែលបានមកទស្សនា​កម្ពុជា។ តាមរយៈកិច្ចព្រមព្រៀងថ្មីនេះនឹង​បង្កលក្ខណៈងាយ និងជួយពង្រឹងការតភ្ជាប់ផ្លូវអាកាស ដែលជាកត្តាចាំបាច់សម្រាប់កំណើនទេសចរណ៍​ និង​ទាក់ទាញការវិនិយោគពីក្រុមហ៊ុនអាមេរិក ខណៈមានវិនិយោគិនពីអាមេរិកជាច្រើន បានមកសិក្សាពីលទ្ធភាពរកស៊ីនៅកម្ពុជា។ ទន្ទឹមនេះ កម្ពុជាបាននិងកំពុងយកចិត្តទុកដាក់លើអភិបាលកិច្ចល្អ ភាពច្បាស់លាស់ផ្នែកច្បាប់ និងបច្ចេកទេស ដែលជាលក្ខខណ្ឌសំខាន់សម្រាប់អ្នកវិនិយោគបរទេស។

លោក ស៊ីន ចាន់សិរីវត្ថា លើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS​ ពិភាក្សាលើប្រធានបទ៖ «អនាគតនៃទំនាក់ទំនងកម្ពុជា-អាមេរិក លើវិស័យអាកាសចរណ៍»៕

សូមទស្សនាការលើកឡើងបន្ថែមរបស់ លោក ​ស៊ីន ចាន់សិរីវត្ថា៖