FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន៖ ភាពស្មោះត្រង់ និងការតស៊ូប្រឹងប្រែង ជួយឱ្យប្រែខ្លួនពីសន្តិសុខ ទៅជាអ្នកដឹកនាំ និងជាប្រធានសមាគម (Video inside)

12-06-2026 14:04

(ភ្នំពេញ)៖ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន បានលើកឡើងថា ភាពស្មោះត្រង់ និងការតស៊ូប្រឹងប្រែង ជួយឱ្យប្រែខ្លួនពីសន្តិសុខ ទៅជាអ្នកដឹកនាំ និងជាប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន នាពេលបច្ចុប្បន្ន។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ជា ចាន់ដារ៉ា អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «បទពិសោធន៍នៃការអភិវឌ្ឍខ្លួនរបស់លោក ជា ចាន់ដារ៉ា ផ្តើមពីសន្តិសុខ ឈានជាអ្នកដឹកនាំ រហូតក្លាយជាប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន» ក្នុងកម្មវិធី FRESH BUSINESS។

លោក ជា ចាន់ដារ៉ា បានបញ្ជាក់យ៉ាងដូច្នេះថា «ទម្រាំតែខ្ញុំអាចទៅធ្វើការ ជាអ្នកដឹកនាំ ខ្ញុំត្រូវឆ្លងកាត់ការងារដំបូងបំផុត គឺជាសន្ដិសុខ [...] សំខាន់ជាងគេ គឺភាពស្មោះត្រង់ ដែលព្យាយាមធ្វើ ហើយតស៊ូខ្លាំង»

សូមស្តាប់ការលើកឡើងរបស់លោក ជា ចាន់ដារ៉ា៖