យល់ដឹងពីជំនួញ៖ អ្នកជំនួញស្រ្តីជើងចាស់របស់កម្ពុជា ណែនាំដល់អ្នកផលិតផ្តោតលើកត្តា៤ ដើម្បីចាប់យកអ្នកគាំទ្រឱ្យបានយូរអង្វែង (Video inside)
24-05-2026 08:11
(ភ្នំពេញ)៖ អ្នកជំនួញស្រ្តីជើងចាស់ ឧកញ៉ាបណ្ឌិត កែវ មុំ ដែលបានចាប់អាជីពផលិតនំស្រួយលីលី ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកអស់រយៈពេលជាង២០ឆ្នាំ និងឈានទៅនាំចេញទៅទីផ្សារក្រៅប្រទេស បានលើកឡើងថា ដើម្បីចាប់យកអ្នកគាំទ្រផលិតផលខ្មែរឱ្យបានយូរអង្វែង អ្នកផលិតត្រូវផ្តោតលើកត្តា៤នេះ រួមមានការផលិតដោយមានគុណភាព ,ការផលិតត្រូវតែមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់, ការផលិតត្រូវមានរសជាតិ ឈ្ងុយឆ្ងាញ់, និងមានតម្លៃសមរម្យ ដែលអាចទទួលយកបាន។
លោកស្រីរម្លឹកថា ក្នុងពេលដែលលោកស្រីចាប់ផ្តើមអាជីវកម្ម ផលិតនំក្នុងឆ្នាំ២០០២ កាលនោះការផលិតនៅក្នុងស្រុកភាគច្រើនផលិតដោយដៃ ហើយផលិតផលដែលចេញលក់នៅលើទីផ្សារហាក់មិនសូវទទួលបានការគាំទ្រប៉ុន្មាននោះទេ ដោយភាគច្រើន គាំទ្រទៅផលិតផលដែលនាំចូល។
តែយ៉ាងណា ដើម្បីចាប់យកអ្នកគាំទ្របាន គឺត្រូវតែមានជំនឿចិត្តលើខ្លួន និងជំរុញការផលិតត្រូវតែមានគុណភាព ការផលិតត្រូវតែមានសុវត្ថិភាព សម្រាប់អ្នកប្រើប្រាស់ ព្រោះនៅពេលប្រជាពលរដ្ឋមើលឃើញពីការផលិត ដោយមានគុណភាពល្អ មានរសជាតិឆ្ងាញ់ តម្លៃសមរម្យ មានសុវត្ថិភាព និងអនាម័យ បានជំរុញឱ្យប្រជាពលរដ្ឋមានការគាំទ្រ កាន់តែកើនឡើង ។
លោកស្រីបានបញ្ជាក់ថា កត្តាទាំងនេះហើយដែលបានជំរុញឱ្យប្រជាពលរដ្ឋស្គាល់នូវផលិតផលរបស់ខ្មែរ ដែលផលិតផ្តោតទៅលើសុខភាព និងអនាម័យជាចម្បង។
បន្ថែមពីនេះ បន្ទាប់ពីទទួលបាននូវការគាំទ្រហើយ ត្រូវតែជំរុញការផលិត និងចែកចាយឱ្យបានកាន់តែធំ ទូលាយ ដើម្បីឱ្យអតិថិជនងាយស្រួលក្នុងការស្វែងរក៕
សូមស្តាប់ប្រសាសន៍បន្ថែមរបស់ ឧកញ៉ាបណ្ឌិត កែវ មុំ៖





