FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកស្រី តឹករ៉េត កំរង៖ វត្តមានរថយន្ត GAZ របស់រុស្ស៊ីមកទីផ្សារកម្ពុជា នឹងធ្វើឲ្យទំនាក់ទំនងកម្ពុជា-រុស្ស៊ី កាន់តែរឹងមាំថែមទៀត

17-05-2026 11:15

(ភ្នំពេញ)៖ លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបង្ហាញនូវការជឿជាក់ថា វត្តមានរថយន្ត GAZ របស់រុស្ស៊ីមកទីផ្សារកម្ពុជា នឹងធ្វើឲ្យទំនាក់ទំនងកម្ពុជា-រុស្ស៊ី កាន់តែរឹងមាំថែមទៀត ស្របពេលដែលកម្ពុជា-រុស្ស៊ី មានទំនាក់ទំនងល្អយូរអង្វែងជាមួយគ្នាអស់រយៈពេល៧០ឆ្នាំរួចមកហើយ។ នេះបើតាមការបញ្ជាក់របស់លោកស្រី រដ្ឋលេខាធិការ មកកាន់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦។

ថ្លែងមកកាន់បណ្ដាញព័ត៌មាន Fresh News ក្នុងពិធីតាំងបង្ហាញ និងបើកបរសាកល្បងយានយន្តរបស់ក្រុមហ៊ុន GAZ លោកស្រី តឹករ៉េត កំរង បានបញ្ចាក់ថា បើទោះជាទីផ្សាររថយន្តនៅក្នុងប្រទេសកម្ពុជា បច្ចុប្បន្នមានភាពផុសផុលខ្លាំងលើប្រភេទ EV ក៏ពិតមែន ប៉ុន្តែប្រភេទរថយន្ត ឥន្ធនៈដែលក្រុមហ៊ុន GAZ បាននាំចូលមកនេះ នៅតែជាផ្នែកមួយដ៏សំខាន់ក្នុងការបំពេញតម្រូវការទីផ្សាររថយន្តរបស់កម្ពុជា លើផ្នែកដឹកជញ្ជូន និងការធ្វើដំណើរ។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចសម្ភាសន៍ទាំងស្រុងដូចតទៅ៖