អគ្គនាយក SME Bank: កំណើនសេដ្ឋកិច្ចកម្ពុជាខ្ទង់ ៤% នៅឆ្នាំ២០២៦ ជាតួលេខមិនអាក្រក់ទេ ធៀបប្រទេសក្នុងតំបន់ (Video inside)
08-05-2026 11:38
(ភ្នំពេញ)៖ លោក ជា សុភ័ក្ត អគ្គនាយកនៃធនាគារ សហគ្រាសធុនតូច និងមធ្យម (SME Bank) បានលើកឡើងថា ផ្អែកតាមការព្យាកររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សេដ្ឋកិច្ចកម្ពុជាមានកំណើនប្រមាណ ៤,២% នៅឆ្នាំ២០២៦នេះ ដែលជាតួលេខមិនអាក្រក់ទេ បើធៀបនឹងប្រទេសក្នុងតំបន់។
លោក ជា សុភ័ក្ត បានលើកឡើងបែបនេះ ក្នុងឱកាសតំណាងបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល SME Bank និងលោកស្រីឧកញ៉ា បណ្ឌិត កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា (CPMEC) សហការរៀបចំកិច្ចប្រជុំជាមួយម្ចាស់សិប្បកម្ម និងអាជីវកម្ម ខ្នាតមីក្រូ តូច និងមធ្យម ដែលមានផលិតផលខ្មែរជាច្រើនមុខ នាថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០២៦ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច។
លោកអគ្គនាយក បានបញ្ជាក់យ៉ាងដូច្នេះថា «ការព្យាករកំណើនក្នុងឆ្នាំ២០២៦ ខ្ទង់ ៤,២% ទាបជាងឆ្នាំ២០២៥ មួយពិន្ទុភាគរយ។ ក្នុងសេដ្ឋកិច្ច មួយពិន្ទុភាគរយធំ សំខាន់ ប៉ុន្តែយើងត្រូវទទួលស្គាល់ថា ហេតុផលអ្វីបានជាវាធ្លាក់»។
លោកបានបន្តថា នៅក្នុងនោះ មានទិដ្ឋភាពមួយចំនួនធំៗ ដែលធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាទាបជាបមុន រួមមាន ទីមួយ ប្រេង ទីពីរ រឿងព្រំដែន និងទីបី បញ្ហាចាត់វិធានការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
កំណើនសេដ្ឋកិច្ចប្រទេសទាំង១១ នៅអាស៊ាន ក្នុងឆ្នាំ២០២២៦ រួមមាន៖
* វៀតណាម រង្វង់ (៦.០% - ៦.៤%)
* ហ្វីលីពីន រង្វង់ (៥.៣% - ៥.៧%)
* កម្ពុជារង្វង់ (៤.២% - ៥.០%)
* ឥណ្ឌូណេស៉ី រង្វង់ (៤.៧% - ៥.១%)
* ម៉ាឡេស៉ី រង្វង់ (៤.០% - ៤.៤%)
* ទីម័រខាងកើត ប្រហែល ៤.១%
* ឡាវ ប្រហែល ៣.៥%
* ប្រុយណេ ប្រហែល ១.៥%
* សិង្ហបុរី រង្វង់ ១.៤% - ២.១%
* ថៃ រង្វង់ ១.៣% - ១.៦%
* មីយ៉ាន់ម៉ា ទាបបំផុត៕




























