មន្ត្រី៖ ការលុបបំបាត់ស៊ីមកាត ដែលគ្មានអត្តសញ្ញាណត្រឹមត្រូវ សម្រេចបានជិត១០០%ហើយ (Video inside)
04-05-2026 14:23
(ភ្នំពេញ)៖ លោក ជា លីនណា មន្ត្រីដឹកនាំក្រុមការងារបច្ចេកទេសសន្តិសុខសាយប័រ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានលើកឡើងថា គិតមកដល់ពេលនេះក្រសួងបានលុបបំបាត់ស៊ីមកាត ដែលគ្មានអត្តសញ្ញាណត្រឹមត្រូវ សម្រេចបានជិត១០០% ហើយ។
ការលុបបំបាត់នេះ ដើម្បីកុំឱ្យជនខិលខូចប្រើប្រាស់ស៊ីមកាតរបស់អ្នកដទៃ ទៅប្រព្រឹត្តល្មើស ឬក៏ឆបោកតាមប្រព័ន្ធអ៉ីនធឺណេតជាដើម។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ជា លីនណា អញ្ជើញចូលរួមក្នុងកម្មវិធី CYBER SECURITY: ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «តួនាទីរដ្ឋាភិបាលលើការធានាសុវត្ថិភាពនៃការប្រើប្រាស់អ៊ីនធើណេត»។
សូមស្តាប់ការលើកឡើងរបស់លោក ជា លីនណា៖
