FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកជំនាញទេសចរណ៍ ស្នើឱ្យប្រតិបត្តិករឯកជនក្នុងវិស័យទេសចរណ៍ គួរតែចេះរួបរួមគ្នា និងកុំលក់សម្លាប់គ្នា(Video inside)

17-04-2026 12:46

(ភ្នំពេញ)៖ ឧកញ៉ា ស្រ៊ៀត មុំសុភា អនុប្រធានសមា គមទេសចរណ៍កម្ពុជា បានលើកឡើងថា ប្រតិបត្តិករឯកជនក្នុងវិស័យទេសចរណ៍ គួរតែចេះរួបរួមគ្នា ខណៈលោកស្រីកត់សម្គាល់ថា អ្នកខ្លះលក់ថ្លៃហួសហេតុ ស្របពេលដែលអ្នកខ្លះបន្ទាបថ្លៃខ្លាំងពេករហូតដល់ សម្លាប់គ្នាទៅវិញមកទៅមក។

លោកស្រី សង្កេតឃើញថា ករណីនេះបានធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តអ្នកប្រើប្រាស់ ព្រោះអ្នកលក់ថ្លៃធ្វើឱ្យភ្ញៀវគ្មានលទ្ធភាព ខណៈអ្នកលក់បន្ទាបថ្លៃ តែផ្តល់សេវាកម្មដែលគ្មានគុណភាព។ ហេតុនេះហើយ ប្រសិនបើ ប្រតិបត្តិករទេសចរណ៍ឯកជន ចេះរួបរួមគ្នា កំណត់ថ្លៃប្រហាក់ប្រហែល ឬយល់ពីគ្នាទៅវិញទៅមក នឹងអាចទទួលបានចំណាប់អារម្មណ៍យ៉ាងច្រើនពីភ្ញៀវទេសចរ។

លោកស្រីលើកឡើងថា«បើសិនជាមិនយល់ពីនិយមន័យនៃការរស់ទាំងអស់គ្នានោះ នោះចុងក្រោយយើងនឹងស្លាប់ទាំងអស់គ្នា។ដូច្នេះ ត្រូវតែមានការវិភាគអ្វីដែលជាតម្រូវការ ហើយចូលរួមចំណែកជាមួយគ្នា»

ឧកញ៉ា ស្រ៊ៀត មុំសុភា គូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «មូលដ្ឋានជំរុញ អភិវឌ្ឍ វិស័យ ទេសចរណ៍ក្នុង ស្រុក»