អ្នកជំនាញទេសចរណ៍៖ យើងមិនអាចហាម មិនឱ្យពលរដ្ឋចេញដើរលេងក្រៅប្រទេសបានទេ តែត្រូវបង្កើនសមត្ថភាពបង្កើតផលិតផល ក្នុងស្រុក (Video inside)
17-04-2026 12:43
(ភ្នំពេញ)៖ ឧកញ៉ា ស្រ៊ៀត មុំសុភា អនុប្រធានសមា គមទេសចរណ៍កម្ពុជា បានលើកឡើងថា ស្របពេលដែលពលរដ្ឋកម្ពុជាមួយចំនួនដែលមានលទ្ធភាពចូលចិត្តចេញដើរកម្សាន្តនៅក្រៅប្រទេស យើងមិនអាចបិទ ឬហាមគេមិនឱ្យដើរកម្សាន្តបានទេ វានឹងប៉ះពាល់ដល់វិស័យអាកាសចរណ៍។ តែយ៉ាងណា លោកស្រីលើកទឹកចិត្តឱ្យពង្រឹងសមត្ថភាពក្នុងការបង្កើតផលិតផល និងការផ្តល់សេវាកម្ម ព្រមទាំងផ្តល់នូវថ្លៃសមរម្យជូនភ្ញៀវ ដើម្បីជំរុញឱ្យប្រជាពលរដ្ឋចំណាយលុយក្នុងស្រុកឱ្យបានច្រើន ជាងទៅក្រៅប្រទេស។
លោកស្រី មានប្រសាស ន៍ថា ការចេញដើរកម្សាន្តនៅក្រៅប្រទេស មិនមែនសុទ្ធតែមិនល្អនោះទេ ដោយអ្នកខ្លះអាចចេញទៅដកបទពិសោធន៍ពីប្រទេសគេ ឬទៅផ្សព្វផ្សាយពីកម្ពុជា ដើម្បីទាក់ទាញវិនិយោគជាដើម។
ឧកញ៉ា ស្រ៊ៀត មុំសុភា គូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «មូលដ្ឋានជំរុញ អភិវឌ្ឍ វិស័យ ទេសចរណ៍ក្នុង ស្រុក»។
សូមស្តាប់ការលើកឡើងទាំងស្រុងរបស់ ឧកញ៉ា ស្រ៊ៀត មុំសុភា៖




