អ្នកជំនាញទេសចរណ៍ លើកទឹកចិត្តឱ្យបញ្ឈប់ការនាំចូលផលិតផលពីក្រៅប្រទេស ហើយព្យាយាមកែច្នៃផលិតផលតាមតំបន់ ដើម្បីធ្វើ ឱ្យតម្លៃទំនិញសមរម្យ (Video inside)
17-04-2026 12:44
(ភ្នំពេញ)៖ អ្នកជំនាញទេសចរណ៍ លើកទឹកចិត្តឱ្យនៅតាមតំបន់ទេសចរណ៍នីមួយៗ បញ្ឈប់ការនាំចូលផលិតផលពីក្រៅប្រទេស ហើយព្យាយាមកែច្នៃផលិតផលតាមតំបន់ឱ្យបានច្រើន ដើម្បីធ្វើ ឱ្យតម្លៃទំនិញសមរម្យ ទាក់ទាញទេសចរណ៍ក្នុងស្រុកចេញដើរកម្សាន្តឱ្យបានកាន់តែច្រើន។
ឧកញ៉ា ស្រ៊ៀត មុំសុភា អនុប្រធានសមា គមទេសចរណ៍កម្ពុជា បានលើកឡើងថា អាជ្ញាធរនៅតាមតំបន់ទេស ចរណ៍នីមួយៗ មានតួនាទីសំខាន់ណាស់ ក្នុងការរៀបចំព្រឹត្តិការណ៍ឱ្យមានលក្ខណៈពិសេសទៅនៅតាមខេត្តនីមួយៗ,ពង្រឹងសន្តិសុខ សុវត្ថិភាព និង លើកទឹកចិត្តឱ្យផលិតករ មានការកែច្នៃ និងផលិតសិប្បកម្មដែលមានក្នុងតំបន់របស់ខ្លូន។
លោកស្រីលើកឡើងថា ពេលដែលលែងមានការនាំចូលផលិតផលដូចជាម្ហូបអាហារ របស់ប្រើប្រាស់ វត្ថុអនុស្សាវរីយ៍ ពីក្រៅប្រទេស ហើយងាកមកព្យាយាមកែច្នៃផលិតផលដែលមាននៅក្នុងស្រុក នោះនឹងធ្វើឱ្យថ្លៃដើមនៃទំនិញថយចុះ ហើយតម្លៃទំនិញលក់ក្នុងពេលមានព្រឹត្តិការណ៍ណាមួយនឹងមានសម្លៃថោកសមរម្យ។ នៅពេលដែលថ្លៃទំនិញ សមរម្យ នោះជំរុញទឹកចិត្តឱ្យប្រជាពលរដ្ឋចេញដើរកម្សាន្តក្នុងស្រុកបានកាន់តែច្រើន។
ឧកញ៉ា ស្រ៊ៀត មុំសុភា គូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «មូលដ្ឋានជំរុញ អភិវឌ្ឍ វិស័យ ទេសចរណ៍ក្នុង ស្រុក»។
សូមស្តាប់ការលើកឡើងទាំងស្រុងរបស់ ឧកញ៉ា ស្រ៊ៀត មុំសុភា៖




