អ្នកជំនាញទេសចរណ៍ ចង់ឱ្យរដ្ឋមានច្បាប់ហាមកុំឱ្យមានការបំប៉ោងតម្លៃ និងកំណត់ស្តង់ដារតម្លៃស្របតាមកម្រិតជីវភាពប្រជាជន ដើម្បីជំរុញទេសចរណ៍ក្នុងស្រុក (Video inside)
17-04-2026 12:42
(ភ្នំពេញ)៖ ថ្លែងក្នុងកម្មវិធី FRESH BUSINESS ដែលពិភាក្សាលើប្រធានបទ «មូលដ្ឋានជំរុញអភិវឌ្ឍវិស័យទេសចរណ៍ក្នុងស្រុក» ឧកញ៉ា ស្រ៊ៀត មុំសុភា អនុប្រធានសមាគមទេសចរណ៍កម្ពុជា ក្នុងនាមជាអ្នកជំនាញទេសចរណ៍ ចង់ឱ្យរាជរដ្ឋាភិបាលបង្កើតច្បាប់ហាមកុំឱ្យមានការបំប៉ោងតម្លៃ និងកំណត់ស្តង់ដារតម្លៃស្របតាមកម្រិតជីវភាពប្រជាជន ដើម្បីជំរុញទេសចរណ៍ក្នុងស្រុក។
ការស្នើនេះ ធ្វើឡើងបន្ទាប់កើតមានករណីដដែលៗ លើការបំប៉ោងថ្លៃម្ហូបអាហារ និងសេវាស្នាក់នៅ ពិសេសក្នុងឱកាសបុណ្យទានម្តងៗ។
សូមស្តាប់ការលើកឡើងរបស់ឧកញ៉ា ស្រ៊ៀត មុំសុភា អនុប្រធានសមាគមទេសចរណ៍កម្ពុជា ដូចខាងក្រោម៖




