FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជានាំចេញអង្ករជាង ៣៦ម៉ឺនតោន ទទួលបានទឹកប្រាក់ជាង ២០០លានដុល្លារ រយៈពេល ៣ខែដើមឆ្នាំនេះ

03-04-2026 17:17

(ភ្នំពេញ)៖ ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករចំនួន ៣៦១ ៥៧៨ តោន ទទួលបានប្រាក់ចំនួន ២០៧.៥៤ លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា។

ក្នុងរយៈពេល៣ខែ នៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករបានចំនួន ៣៦១ ៥៧៨ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៨ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៥៦ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ៣១ បានបរិមាណអង្ករចំនួន ៩៨ ០៧៥ តោន គិតជាទឹកប្រាក់ចំនួន ៦៨.១៦ លានដុល្លារសហរដ្ឋអាមេរិក, ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ៨៩ ២១៥ តោន គិតជាទឹកប្រាក់ចំនួន ៥៦.៣៨ លានដុល្លារសហរដ្ឋអាមេរិក ,ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៥ ប្រទេសបានបរិមាណចំនួន ១៤៥ ៧៧១ តោន គិតជាទឹកប្រាក់ចំនួន ៥៦.៣៥ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ១៨ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹម បូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន។ល។ បានចំនួន ២៨ ៥១៧ តោន គិតជាទឹកប្រាក់ចំនួន ២៦.៦៥ លានដុល្លារសហរដ្ឋអាមេរិក។

ចំពោះប្រភេទអង្ករ ដែលបាននាំចេញមាន អង្ករក្រអូបចំនួន ៦០.១២% ប្រភេទអង្ករសគ្រាប់វែង ១៦.១៦% អង្ករចំហុយ ១.៥៥% អង្ករសរីរាង្គចំនួន ០.៨៨% អង្ករបាក់គ្រប់ប្រភេទ ២១.០៩% និងអង្ករផ្សេងៗចំនួន ០.២% ។

ជាមួយគ្នានេះ កម្ពុជាបាននាំចេញស្រូវចំនួន ២ ០០០ ៦០០ តោនស្រូវសើម ដែលគិតជាទឹកប្រាក់ប៉ាន់ប្រមាណបានចំនួន ៤៣៣.២៣ លានដុល្លារសហរដ្ឋអាមេរិក ៕