FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តើការអន្តរាគមន៍របស់រដ្ឋ តាមរយៈការដកពន្ធនាំចូលប្រេងឥន្ធនៈ​ អាចជួយដល់វិស័យដឹកជញ្ជូន និងឡូជីកស្ទីក បានកម្រិតណា​? (Video inside)

03-04-2026 15:46

(ភ្នំពេញ)៖ ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុនដឹកជញ្ជូន ឡាញហលអិចប្រេស បានឆ្លើយតបនឹងសំនួរ ដែលសួរថា តើការអន្តរាគមន៍របស់រដ្ឋ តាមរយៈការដកពន្ធនាំចូលប្រេងឥន្ធនៈ​ អាចជួយដល់វិស័យដឹកជញ្ជូន និងឡូជីកស្ទីក បានកម្រិតណា​?

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧកញ៉ា ស៊ិន ចន្ធី អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «សម្ពាធនៃ​ការ​ឡើង​ថ្លៃ​ប្រេង​ឥន្ធនៈ លើ​វិស័យ​ដឹក​ជញ្ជូន​កម្ពុជា» ក្នងកម្មវិធី FRESH BUSINESS។

ឧកញ៉ា ស៊ិន ចន្ធី បានបញ្ជាក់យ៉ាងដូច្នេះថា «សម្រាប់រាជរដ្ឋាភិបាលកម្ពុជា បានជួយកាត់បន្ថយពន្ធនាំចូល ប៉ុន្ដែឃើញថា ជួយទៅនៅតែមិនឈ្នះ ព្រោះថា នៅកម្ពុជាមិនមានកន្លែងផលិតប្រេង ដោយទិញប្រេងឆៅ ដើម្បីផលិតប្រេងប្រើប្រាស់ទេ បានន័យថា ទិញប្រេងសម្រាប់ប្រើប្រាស់តែម្ដង»

សូមស្តាប់ការលើកឡើងទាំងស្រុងរបស់ឧកញ៉ា ស៊ិន ចន្ធី៖