ឧកញ៉ាបណ្ឌិត ស៊ិន ចន្ទី លើកឡើងពីកត្តា ៥ចំណុច ដែលរដ្ឋ និងវិស័យឯកជន ត្រូវកែលម្អបន្ថែម ដើម្បីជួយពន្លឿនដល់ការនាំចេញរបស់កម្ពុជា (Video inside)
03-04-2026 15:44
(ភ្នំពេញ)៖ ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុនដឹកជញ្ជូន ឡាញហលអិចប្រេស បានលើកឡើងពីកត្តាចំនួន៥ចំណុច ដែលរាជរដ្ឋាភិបាល និងវិស័យឯកជន ត្រូវកែលម្អបន្ថែម ដើម្បីជួយពន្លឿនដល់ការនាំចេញរបស់កម្ពុជា។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧកញ៉ា ស៊ិន ចន្ធី អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «សម្ពាធនៃការឡើងថ្លៃប្រេងឥន្ធនៈ លើវិស័យដឹកជញ្ជូនកម្ពុជា» ក្នងកម្មវិធី FRESH BUSINESS។
ឧកញ៉ា ស៊ិន ចន្ធី បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំមាន៥ចំណុច ដើម្បីជួយពន្លឿនដល់ការនាំចេញ ទី១៖ កាត់បន្ថយតម្លៃដឹកជញ្ជូន, ទី២៖ បង្កើនគុណភាពទំនិញ, ទី៣៖ ឱកាសទីផ្សារ, ទី៤៖ នីតិវិធី, និងទី៥៖ ធនធានមនុស្ស និងបច្ចេកវិទ្យា»៕
សូមស្តាប់ការលើកឡើងទាំងស្រុងរបស់ឧកញ៉ា ស៊ិន ចន្ធី៖






