FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកជំនាញ៖ បើទោះជារដ្ឋាភិបាលផ្តល់ការលើកទឹកចិត្តផ្នែកពន្ធគយទៅដល់ SME ក្នុងការនាំចូលគ្រឿងចក្របរិក្ខារបម្រើដល់ផលិតកម្មក៏ដោយ ប៉ុន្តែមានសហគ្រាសតែ ២ប៉ុណ្ណោះទៅទទួល​យកការផ្តល់ជូននេះ (Video inside)

03-04-2026 15:44

(ភ្នំពេញ)៖ ឧកញ៉ាបណ្ឌិត ស៊ិន ចន្ធី អគ្គនាយក ក្រុមហ៊ុន ឡាញហល អេចប្រេស ​និងជាអ្នកជំនាញក្នុងវិស័យដឹកជញ្ជូន បានបង្ហាញការភ្ញាក់ផ្អើល ដែលមកទល់បច្ចុប្បន្ននេះ មានតែសហគ្រាស២ប៉ុណ្ណោះ ក្នុងចំណោមសហគ្រាស ខ្នាតតូច និងមធ្យមជាង ៤៤០០០សហគ្រាស ដែលបានស្នើសុំបែបបទ ទទួលយកការលើកទឹកចិត្តផ្នែកពន្ធគយ ដែលរដ្ឋាភិបាលបានឱ្យផ្តល់ឱ្យ។

លោកបានពន្យល់ថា រដ្ឋាភិបាលបានគាំទ្រ និងផ្តល់ការលើកទឹកចិត្តជាច្រើនដល់ SME ក្នុងនោះមើលទៅលើអនុក្រឹត្យលេខ៥០ របស់រាជរដ្ឋាភិបាល ស្តីពីការលើកទឹកចិត្តផ្នែកគយទៅដល់SME ជាពិសេសការនាំចូលគ្រឿងចក្រ និងបរិក្ខាបម្រើដល់ផលិតកម្ម ប៉ុន្តែសហគ្រាស ដែលបានស្នើសុំបែបបទ ទទួលយកការលើកទឹកចិត្តផ្នែកពន្ធគយ ដែលរដ្ឋាភិបាលបានឱ្យផ្តល់ឱ្យនេះ នៅមានចំនួ​នតិច​មិនគួរឱ្យជឿ​។

លោកថា ករណីនេះអាចមកពីការផ្សព្វផ្សាយមិនបានទូលំទូលាយ។ តែយ៉ាងណា លោកលើកទឹកចិត្តឱ្យម្ចាស់ SME គួរតែទៅស្នើសុំ ទទួលយកការលើកទឹកចិត្តនេះ ដើម្បីជំរុញឱ្យផលិតកម្មរបស់ខ្លួនកាន់តែប្រសើរឡើង។

ឧកញ៉ាបណ្ឌិត ស៊ិន ចន្ធី គូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS​ ពិភាក្សាលើប្រធានបទ៖ «សម្ពាធនៃ​ការ​ឡើង​ថ្លៃ​ប្រេង​ឥន្ធនៈ លើ​វិស័យ​ដឹក​ជញ្ជូន​កម្ពុជា»

សូមស្តាប់ការពន្យល់លម្អិតរបស់ ឧកញ៉ាបណ្ឌិត ស៊ិន ចន្ធី ដូចតទៅ៖