FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧកញ៉ាបណ្ឌិត ស៊ិន ចន្ធី ស្នើឱ្យមានការពិនិត្យកែសម្រួលអនុក្រឹត្យ៣៧០ និងចំណុចមួយចំនួនទៀត ដើម្បីបង្កភាពងាយស្រួលដល់អ្នកនាំចេញ អ្នកផលិត និងអ្នកវិនិយោគ (Video inside)

03-04-2026 15:42

(ភ្នំពេញ)៖ ឧកញ៉ាបណ្ឌិត ស៊ិន ចន្ធី អគ្គនាយក ក្រុមហ៊ុន ឡាញហល អេចប្រេស ​និងជាអ្នកជំនាញក្នុងវិស័យដឹកជញ្ជូន​​​ បានលើកឡើងថា បើទោះបីជារដ្ឋាភិបាលបានជួយសម្រួល ដល់ការធ្វើធុរកិច្ចនៅកម្ពុជាក៏ដោយ ប៉ុន្តែនៅមានចំណុចចំនួន ដែលនៅតែរារាំង ដល់ការនាំចេញនាំចូល និងបង្កការលំបាកដល់វិនិយោគិន។ ហេតុនេះហើយ លោកចង់ស្នើឱ្យរដ្ឋាភិបាលពិនិត្យ និងកែសម្រួលអនុក្រឹត្យលេខ៣៧០ ​ស្ដីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ ​និងចំណុចមួយចំនួនទៀត ដើម្បីបង្កភាពងាយស្រួលដល់អ្នកនាំចេញ អ្នកផលិត និងអ្នកវិនិយោគ និងជំរុញការនាំចេញឱ្យបានកាន់តែច្រើន។

តាមរយៈស្រាវជ្រាវរបស់លោក មាន៦ចំណុចដែលរដ្ឋាភិបាលគួរតែពិនិត្យ និងកែសម្រួល ដើម្បីកុំឱ្យមានភាពស្មុគ្រស្មាញ និងពិបាកក្នុងការនាំចេញ។ បញ្ហាទាំងនោះ ​​រួមមាន ទី១.ការតម្រូវឱ្យមានឯកសារច្រើនដែលធ្វើឱ្យខាតពេលដល់ការនាំចេញនាំចូល និងបង្កើនថ្លៃដើមមផលិត, ទី២.ការនាំចេញនាំចូលនៅតែពាក់ព័ន្ធជាមួយនឹងស្ថា​ប័នច្រើន ដោយទំនិញខ្លះអាចនាំចេញបាន ត្រូវឆ្លងរហូតដល់៣ក្រសួង, ទី៣.បញ្ហាមិនទាន់មានការតភ្ជាប់ក្រសួងស្ថាប័នផ្សេងៗ បញ្ចូលមកច្រកចេញចូលតែមួយ, ទី៤.​ពេលវេលានៃការបញ្ចេញទំនិញពីគយនិងកំពង់ផែ​ មិនទាន់អនុវត្តបានតាមការកំណត់, ទី៥.ការចំណាយក្រៅផ្លូវការ និងទី៦.បញ្ហាកក់ស្ទះនៅកំពង់ផែ។

លោកបញ្ជាក់ថា ប្រសិនបើចំណុចទាំងនេះ ត្រូវបានដោះស្រាយ នោះនឹងជំរុញការនាំចេញបានកាន់តែងាយស្រួល និងមានបរិមាណច្រើន។

ឧកញ៉ាបណ្ឌិត ស៊ិន ចន្ធី គូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS​ ពិភាក្សាលើប្រធានបទ៖ «សម្ពាធនៃ​ការ​ឡើង​ថ្លៃ​ប្រេង​ឥន្ធនៈ លើ​វិស័យ​ដឹក​ជញ្ជូន​កម្ពុជា»

សូមស្តាប់ការពន្យល់លម្អិតរបស់ ឧកញ៉ាបណ្ឌិត ស៊ិន ចន្ធី ដូចតទៅ៖