FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកឧកញ៉ា សៀ ឬទ្ធី អំពាវនាវសាធារណជន ជឿជាក់លើរាជរដ្ឋាភិបាល និងធនាគារជាតិ ក្នុងការដោះស្រាយភាពមិនប្រក្រតីនៃធនាគារមួយចំនួននៅកម្ពុជា (Video inside)

01-04-2026 17:00

(ភ្នំពេញ)៖ អ្នកឧកញ៉ា សៀ ឬទ្ធី ជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន វើលដ៏ ប្រ៊ីដ គ្រុប (WorldBridge Group) បានអំពាវនាវសាធារណជន ជឿជាក់លើរាជរដ្ឋាភិបាល និងធនាគារជាតិ ក្នុងការដោះស្រាយភាពមិនប្រក្រតីរបស់ធនាគារមួយចំនួននៅកម្ពុជា។

អនុប្រធានសមាគមឧកញ៉ាកម្ពុជា បានលើកឡើងថា «មួយរយៈកាលចុងក្រោយនេះ វាមានភាពមិនប្រក្រតីខ្លះទៅលើធនាគារខ្លះ តែយើងត្រូវតែជឿជាក់ទៅលើរាជរដ្ឋាភិបាល ត្រូវតែជឿជាក់ទៅលើធនាគារជាតិ ដែលជាអាណាព្យាបាល ជានិយតករ ជាអ្នកត្រួតពិនិត្យទៅមើលវិស័យធនាគារទាំងអស់ »

អ្នកឧកញ៉ា សៀ ឬទ្ធី បន្តថាអតិថិជន ឬក៏សាធារណជន អាចប្រាកដក្នុងចិត្តថា ធនាគារជាតិ បាននិងកំពុងតាមដាន និងត្រួតពិនិត្យច្បាស់លាស់ណាស់។ មួយវិញទៀតយើងឃើញថា បើយើងនិយាយពីវិស័យធនាគារ ធនាគារជាតិខ្មែរ ធនាគារជាតិរបស់កម្ពុជាយើង គឺជា Regulator មួយដែលមានភាពម៉ត់ចត់មែនទែន ក្នុងការត្រួតពិនិត្យធនាគារពាណិជ្ជ៕

សូមស្តាប់ការលើកឡើងទាំងស្រុងរបស់អ្នកឧកញ៉ា សៀ ឬទ្ធី ដូចតទៅ៖