FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកឧកញ៉ា សៀ ឬទ្ធី៖ វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ជាវិស័យមួយជួយគាំទ្រគ្រឹះនៃសេដ្ឋកិច្ចរបស់ប្រទេសទាំងមូល (Video inside)

01-04-2026 16:53

(ភ្នំពេញ)៖ អ្នកឧកញ៉ា សៀ ឬទ្ធី ជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន វើលដ៏ ប្រ៊ីដ គ្រុប (WorldBridge Group) បានលើកឡើងថា វិស័យធនាគារ និងហិរញ្ញវត្ថុ នៅកម្ពុជា គឺជាវិស័យមួយដែលជួយគាំទ្រគ្រឹះ នៃសេដ្ឋកិច្ចរបស់ប្រទេសទាំងមូល។

អ្នកឧកញ៉ាបានបន្តថា «ជាការពិតបើយើងនិយាយអំពីវិស័យ ធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា យើងត្រូវហ៊ានទទួលស្គាល់ថាវិស័យនេះ គឺជាវិស័យមួយដែលជួយគាំទ្រគ្រឹះ នៃសេដ្ឋកិច្ចរបស់ប្រទេសទាំងមូលពីព្រោះធម្មតា ការប្រកបរបរទទួលទាន បើមិនមានការគាំទ្រពីវិស័យធនាគារទេ អ្នកប្រកបរបរទទួលទានក៏មិនអាចមានដើមទុន ក្នុងការយកទៅប្រកបរបរទទួលទានដែរ។

អ្នកឧកញ៉ា សៀ ឬទ្ធី បន្តថាធនាគារពាណិជ្ជ នៅកម្ពុជាទាំងអស់ រួមទាំងធនាគារក្នុងស្រុក និងធនាគារក្រៅស្រុកបាននាំយកនូវផលិតផលថ្មីៗ មកដើម្បីជួយឱ្យប្រព័ន្ធអេកូឡូស៊ី ក៏ដូចជាសេដ្ឋកិច្ច នៅកម្ពុជាមានការរីកចម្រើន»

ជាងនេះទៅទៀតអ្នកឧកញ៉ា បានឱ្យដឹងថា មួយរយៈចុងក្រោយនេះ វិស័យធនាគារ ក៏បានអភិវឌ្ឍខ្លួនពីការប្រកបរបរទទួលទានធម្មតា ទៅជាប្រព័ន្ធ digital បែបប្រព័ន្ធបច្ចេកវិទ្យា ក្នុងការជួយវិស័យនេះ ឱ្យកាន់តែមានភាពប្រសើរ និងម្ចាស់ការបន្ថែមទៀតផងដែរ៕

សូមស្តាប់ការលើកឡើងទាំងស្រុងរបស់អ្នកឧកញ៉ា សៀ ឬទ្ធីដូចតទៅ៖