FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តើការ​អនុគ្រោះពន្ធគយលើ​ទំនិញ​គន្លឹះមួយចំនួន ឆ្លុះ​បញ្ចាំងពី​កំណើន​នាំ​ចេញដែរ​​ឬទេ? ​​​(Video inside)

30-03-2026 15:58

(ភ្នំពេញ)៖ រាជរដ្ឋាភិបាល​កម្ពុជា​​ តាម​រយៈអគ្គនាយក​ដ្ឋានគយ​ និង​រដ្ឋាករ​កម្ពុជា បាន​ប្រកាសអំពី​ការ​អនុគ្រោះពន្ធ​លើ​ទំនិញ​សំខាន់​ៗមួយ​ចំនួន ដើម្បី​ជំរុញ​ភាព​ប្រកួត​ប្រជែង​នាំ​ចេញ ​និ​ងការ​អនុគ្រោះ​លើ​ទំនិញ​នាំចូល​មួយ​ចំនួន ដើម្បី​ផល​ប្រយោជន៍​អ្នក​ប្រើប្រាស់​ ត្រង់​ថ្លៃ​មួយ​កាន់​តែទាប។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បើ​ធៀប​នឹង​តំបន់​អាស៊ាន ប្រទេស​កម្ពុជា​ មាន​ឱកាស​ទាក់ទាញ​វិនិយោគ​បាន​តិច​តួច ​ពី​ក្រុមហ៊ុន​បច្ចេកវិទ្យាធំ ដូច​ជា​ Microsoft, LG, Samsung, Panasonic និ​ងក្រុមហ៊ុន​បច្ចេកវិទ្យា​ឆ្លាតវៃ​ផ្សេងទៀត។

តើ​ក្រៅ​ពី​វិធាន​ការ​អនុគ្រោះពន្ធ​គយ​នេះ កម្ពុជា​ត្រូវ​កែ​ប្រែ​អ្វី​ទៀត ដើម្បី​ជំរុញ​កំណើន​ពាណិជ្ជកម្ម​កាន់​តែ​ខ្លាំង​នា​ថ្ងៃ​អនាគត? ​លោក អាន ស៊ីថាវ អ្នក​ស្រាវជ្រា​វព័ត៌មាន​សេដ្ឋកិច្ច​ ពន្យល់រឿង​នេះ​ដូច​តទៅ៖