FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រើនរំលឹកពលរដ្ឋប្រុងប្រយ័ត្ន ក្នុងការទូទាត់​ ឬផ្ទេរលុយ តាមបណ្តាញសង្គមទៅកាន់មិត្តភ័ក្តិ ឬសាច់ញាតិ (Video inside)

30-03-2026 14:56

(ភ្នំពេញ)៖ លោកវរសេនីយ៍ទោ ឆាយ ប៊ុនរម្យម៉ានិត នាយការិយាល័យប្រឆាំងបទល្មើសសង្គមបច្ចេកវិទ្យា បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្ន ក្នុងការទូទាត់​ ឬផ្ទេរលុយ តាមបណ្តាញសង្គមទៅកាន់មិត្តភាព ឬសាច់ញាតិ។

ការក្រើនរំលឹកបែបនេះ ធ្វើឡើងក្នុងឱកាសដែល វរសេនីយ៍ទោ ឆាយ ប៊ុនរម្យម៉ានិត អញ្ជើញចូលរួមកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ ស្តីពី «ហានិភ័យ និង​សុវត្ថិភាព​ផ្ទាល់ខ្លួន ចំពោះ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​នៅ​កម្ពុជា» ក្នុងកម្មវិធី «ជជែកអំពីសន្តិសុខសាយប័រ»។

វរសេនីយ៍ទោ ឆាយ ប៊ុនរម្យម៉ានិត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំលើកទឹកចិត្ដដល់បងប្អូន ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសមុននឹងទទួលសារ ពីបុគ្គលដែលមិនស្គាល់ ពីបុគ្គលដែលគ្មានអត្ដសញ្ញាណច្បាស់លាស់ ជាក់ស្ដែងការកើតឡើងជីវិតរស់នៅប្រចាំថ្ងៃ គឺការផ្ទេរលុយ»

សូមស្តាប់ការលើកឡើងទាំងស្រុងរបស់វរសេនីយ៍ទោ ឆាយ ប៊ុនរម្យម៉ានិត៖