មន្រ្តីនគរបាលជំនាញ៖ ការយល់ដឹងពីការប្រើប្រាស់បណ្តាញសង្គម ជាសូចនាកររុញច្រានឱ្យការប្រើប្រាស់បណ្តាញសង្គមនៅកម្ពុជា មានសុវត្ថិភាព (Video inside)
30-03-2026 14:41
(ភ្នំពេញ)៖ លោកវរសេនីយ៍ទោ ឆាយ ប៊ុនរម្យម៉ានិត នាយការិល័យប្រឆាំងបទល្មើសសង្គមបច្ចេកវិទ្យា គូសបញ្ជាក់ថា ការយល់ដឹងពីការប្រើប្រាស់បណ្តាញសង្គម ជាសូចនាកររុញច្រានឱ្យការប្រើប្រាស់បណ្តាញសង្គមនៅកម្ពុជា មានសុវត្ថិភាព ខណៈជនល្មើសតែងតែលួចទិន្នន័យផ្ទាល់ របស់ប្រជាពលរដ្ឋតាមបណ្តាញសង្គម។
លោកលើកឡើងថា នៅពេលដែលពលរដ្ឋយល់ដឹងពីការប្រើប្រាស់បណ្តាញសង្គម នោះគាត់នឹងកំណត់នូវព័ត៌មានផ្ទាល់បែបណាឱ្យគេដឹង ហើយអ្នកណាខ្លះមើលនូវព័ត៌មានទាំងនេះបាន។ ដូច្នេះដើម្បីជៀសវាងការលួចយកទិន្នន័យ អ្នកប្រើប្រាស់ពីក្នុងបណ្តាញសង្គម គួរកំណត់ពីការចែករំលែកព័ត៌មានផ្ទាល់ខ្លួន ឱ្យបានត្រឹមត្រូវនៅលើបណ្តាញសង្គម។
មន្រ្តីនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា លើកឡើងបែបនេះ ធ្វើឡើង ក្នុងកម្មវិធី CYBER SECURITY: ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «ហានិភ័យ និងសុវត្ថិភាពផ្ទាល់ខ្លួន ចំពោះអ្នកប្រើប្រាស់បណ្ដាញសង្គមនៅកម្ពុជា»៕
សូមស្តាប់ការលើកឡើងរបស់ លោកវរសេនីយ៍ទោ ឆាយ ប៊ុនរម្យម៉ានិត ទាំងស្រុង៖






