នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា៖ មុនបង្ហោះ ឬចែកចាយ (Share) ព័ត៌មានណាមួយ គួរតែគិតពិចារណា និងត្រួតពិនិត្យឱ្យច្បាស់ ជៀសវាងរួមចំណែកចែកចាយព័ត៌មានមិនពិត ដែលបង្កភាពអវិជ្ជមានដល់សង្គម (Video inside)
30-03-2026 14:39
(ភ្នំពេញ)៖ លោកវរសេនីយ៍ទោ ឆាយ ប៊ុនរម្យម៉ានិត នាយការិល័យប្រឆាំងបទល្មើសសង្គមបច្ចេកវិទ្យា បានឱ្យដឹងថា ការប្រើប្រាស់បណ្តាញសង្គម គឺជាសិទ្ធិសេរីភាពរបស់បងប្អូនប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋក៏មានសិទ្ធិក្នុងការបញ្ចេញមតិ ប៉ុន្តែយ៉ាងក្តី មុនបង្ហោះ ឬចែកចាយ (Share) ព័ត៌មានណាមួយ គួរតែគិតពិចារណា និងត្រួតពិនិត្យ ឬផ្ទៀងផ្ទាត់ឱ្យបានច្បាស់ ជៀសវាងរួមចំណែកចែកចាយព័ត៌មានមិនពិត ដែលបង្កភាពអវិជ្ជមានដល់សង្គម។
លោកបន្ថែមថា ដើម្បីដឹងថា ព័ត៌មាននោះពិត ឬក្លែងក្លាយ គួរតែស្វែងរកប្រភពព័ត៌មាន ចេញពីក្រសួងស្ថាប័នរបស់រដ្ឋ ដែលមានសញ្ញាបញ្ជាក់ប្លូរ ធីក។
មន្រ្តីនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា លើកឡើងបែបនេះ ធ្វើឡើង ក្នុងកម្មវិធី CYBER SECURITY: ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «ហានិភ័យ និងសុវត្ថិភាពផ្ទាល់ខ្លួន ចំពោះអ្នកប្រើប្រាស់បណ្ដាញសង្គមនៅកម្ពុជា» ៕
សូមស្តាប់ការលើកឡើងរបស់ លោកវរសេនីយ៍ទោ ឆាយ ប៊ុនរម្យម៉ានិត ទាំងស្រុង៖






