មន្រ្តីនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា ដាស់តឿនពលរដ្ឋកុំបង្ហោះ ឬដាក់លេខគណនីធនាគារ នៅក្នុងបណ្តាញសង្គម ដែលផ្តល់ឱកាសដល់ជនខិលខូច យកទៅបោកប្រាស់ក្នុងរូបភាពណាមួយ (Video inside)
30-03-2026 14:37
(ភ្នំពេញ)៖ លោកវរសេនីយ៍ទោ ឆាយ ប៊ុនរម្យម៉ានិត នាយការិល័យប្រឆាំងបទល្មើសសង្គមបច្ចេកវិទ្យា បានលើកឡើងថា បច្ចុប្បន្ននេះ បណ្តាញសង្គមដែលពលរដ្ឋកម្ពុជានិយមប្រើប្រាស់ គឺ Tik Tok , Facebook និងTelegram ដោយមានអ្នកប្រើប្រាស់គ្រប់ស្រទាប់វណ្ណៈ និងគ្រប់វ័យ ទាំងក្មេង និងចាស់ ហើយភាគច្រើនពួកគេចូលចិត្តបង្ហោះ ឬចែករំលែកព័ត៌មានទៅនិន្នាការកើតឡើងមួយពេលៗ (Trending)។
លោកបន្ថែមថា អ្វីដែលគួរឱ្យកត់សម្គាល់ ពេលខ្លះពួកគាត់បានបង្ហោះ ឬដាក់លេខគណនីធនាគារ នៅក្នុងប្រអប់ខមមិន ដើម្បីទទួលបានការឧបត្ថម្ភ ឬកាដូពីអ្នកដទៃ។ លោកលើកឡើងថា ការង្ហោះ ឬដាក់លេខគណនីធនាគារនៅក្នុងប្រអប់ខមមិន ឬការចែករំលែកព័ត៌មានផ្ទាល់ខ្លួន នៅលើបណ្តាញសង្គម អាចនឹងធ្វើឱ្យជនខិលខូចយកទៅបន្លំ ឬក្លែងបន្លំធ្វើជាបុគ្គលនោះ ក្នុងរូបភាពណាមួយដើម្បីឆបោកពីអ្នកដទៃ។
មន្រ្តីនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា លើកឡើងបែបនេះ ធ្វើឡើង ក្នុងកម្មវិធី CYBER SECURITY: ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «ហានិភ័យ និងសុវត្ថិភាពផ្ទាល់ខ្លួន ចំពោះអ្នកប្រើប្រាស់បណ្ដាញសង្គមនៅកម្ពុជា»៕
សូមស្តាប់ការលើកឡើងរបស់លោកវរសេនីយ៍ទោ ឆាយ ប៊ុនរម្យម៉ានិត ទាំងស្រុង៖






