FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រី កែវ រតនៈ អះអាងថា ប្រេង និងឧស្ម័ន កំពុងបន្តនាំចូលមកកម្ពុជា ទោះបីសភាពការណ៍សង្គ្រាមនៅមជ្ឈិមបូព៌ានៅតានតឹងខ្លាំងក៏ដោយ (Video inside)

30-03-2026 13:15

(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល អះអាងថា ក្នុងពេលបច្ចុប្បន្ននេះ ប្រេង និងឧស្ម័ន កំពុងបន្តនាំចូលមកកម្ពុជា ដើម្បីមកបង្គ្រប់ការផ្គត់ផ្គង់ និងបំពេញតម្រូវនៅកម្ពុជា ទោះបីសភាពការណ៍សង្គ្រាមនៅមជ្ឈិមបូព៌ានៅតានតឹងខ្លាំងក៏ដោយ។

ក្នុងឱកាសដែល​ចុះពិនិត្យស្ថានីយបូមប្រេងរបស់ក្រុមហ៊ុន តេលា ស្ថិតនៅខេត្តព្រះសីហនុ លោកបានបញ្ជាក់ថា បើទោះបីជាស្ថិតក្នុងសភាពការលំបាកក៏ដោយ ប៉ុន្តែក្រុមហ៊ុនបានស្វះស្វែងរកប្រភពផ្គត់ផ្គង់ឱ្យអស់លទ្ធភាព ទាំងប្រេងសាំង ប្រេងម៉ាស៊ូត និងឧស្ម័ន ធ្វើយ៉ាងណាយកមកបំពេញតម្រូវការពលរដ្ឋ៕

សូមស្តាប់លើកឡើងបន្ថែមរបស់លោករដ្ឋមន្ត្រី កែវ រតនៈ៖